ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ អ៊ុយក្រែន កំពុងបញ្ជូនទាហានទៅស្លាប់
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់សន្និសីទសារព័ត៌មានដ៏ធំមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូថា មេដឹកនាំអ៊ុយក្រែនកាន់តែអស់សង្ឃឹម បន្ទាប់ពីរងបរាជ័យក្នុងប្រតិបត្តិការវាយបករដូវក្តៅដ៏សំខាន់របស់ខ្លួន ហើយទីក្រុងកៀវ បានបញ្ជូនកងទ័ពទៅស្លាប់នៅឆ្នេរតូចមួយនៃទន្លេ Dnieper ដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងតំបន់ Kherson។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានអះអាងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះថា កងទ័ពទីក្រុងកៀវ ប៉ុនប៉ងដណ្តើមការកាន់កាប់ឆ្នេរមួយនៅខាងឆ្វេងនៃទន្លេ Dnieper ក្បែរភូមិ Krynki ហើយព្យាយាមពង្រីកវត្តមានរបស់ពួកគេនៅទីនោះ។
ហើយកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី បានធ្វើអត្ថាធិប្បាយលើស្ថានភាពនេះ ដោយនិយាយថា សកម្មភាពរបស់ទីក្រុងកៀវ គឺប្រៀបបានដូចការបញ្ជូនកងទ័ពរបស់ខ្លួនទៅស្លាប់អ៊ីចឹង។ វាជាការប៉ុនប៉ងចុងក្រោយរបស់អ៊ុយក្រែនក្នុងការវាយប្រហារថ្មី បន្ទាប់ពីខ្លួនបរាជ័យនៅអ្វីគ្រប់ទីកន្លែង ក្នុងការវាយលុករដូវក្តៅ។

ស្របពេលជាមួយគ្នានោះដែរ លោកប្រធានាធិបតីនិយាយថា ការខាតបង់របស់រុស្ស៊ីនៅក្នុងតំបន់នេះគឺមានចំនួនតិចតួច ហើយភាគច្រើនជាទាហានដែលរងរបួសតែមិនស្លាប់ ខុសពីអ៊ុយក្រែន ដែលកំពុងបាត់បង់កងទ័ពរបស់ខ្លួនរាប់សិបនាក់ក្នុងពេលដូចគ្នា។ កងទ័ពរបស់ទីក្រុងមូស្គូ បានប្រែក្លាយទីតាំងឈរជើងរបស់អ៊ុយក្រែន ទៅជាវាលពិឃាត។ វាជាសោកនាដកម្ម សម្រាប់អ៊ុយក្រែន។
សូមបញ្ជាក់ ទីក្រុងកៀវ បានចាប់ផ្តើមការវាយលុកដ៏ធំរបស់ខ្លួននៅដើមខែមិថុនា ហើយកាលពីចុងខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានទទួលស្គាល់ជាសាធារណៈថា ប្រតិបត្តិការដែលរំពឹងខ្ពស់នេះ ត្រូវបញ្ចប់ទៅដោយមិនទទួលជោគជ័យអ្វីសោះ។
យោងតាមការប៉ាន់ស្មានរបស់ក្រសួងការពារជាតិរុស្ស៊ី, អ៊ុយក្រែនបានបាត់បង់ទាហានជាង១២៥០០០នាក់ និងគ្រឿងសឹកធុនធ្ងន់ប្រមាណ១៦០០០គ្រឿង ក្នុងការប៉ុនប៉ងវាយបកនារយៈពេលកន្លះឆ្នាំមកនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ហ្សេលេនស្គី ស្តីឲ្យអ្នករិះគន់៖ បើខ្លាំង ទៅសមរភូមិទៅ!

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?