Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សា៖ ដង្ហើមរបស់មនុស្ស រួមចំណែកដល់ការឡើងកម្តៅផែនដី

បានផុស

នៅ

ការដកដង្ហើមរបស់មនុស្ស បានរួមចំណែកដល់ការឡើងកម្តៅផែនដី។ នេះបើយោងតាមការសិក្សាដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូក្នុងទស្សនាវដ្តី PLoS One។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​និពន្ធ​អះអាង​ថា ការ​រួម​ចំណែក​នៃដង្ហើម​របស់​មនុស្ស​ចំពោះ​បម្រែបម្រួល​អាកាស​ធាតុ មិនអាចមើលស្រាលបានឡើយ ហើយ​ក៏​មាន​ប្រយោជន៍ដល់​ការ​សិក្សា​បន្ថែម​ទៀតផងដែរ។

បន្ទាប់ពីការវាស់សមាសធាតុឧស្ម័ននៅក្នុងខ្យល់ដកដង្ហើមរបស់អ្នកសិក្សាចំនួន៣២៨នាក់ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា ដង្ហើមមនុស្សរួមចំណែកប្រមាណ ០.០៥% នៃការបំភាយឧស្ម័នមេតាន និង ០.១% នៃនីត្រាតអុកស៊ីដរបស់ចក្រភពអង់គ្លេស។ ឧស្ម័នទាំងពីរនេះ មានសក្តានុពលរួមចំណែកដល់ការឡើងកម្តៅផែនដី ខ្ពស់ជាងកាបូនឌីអុកស៊ីដ (CO2) ទៅទៀត។

ការស្រាវជ្រាវដែលដឹកនាំដោយរូបវិទូបរិយាកាសលោក Nicholas Cowan នៃមជ្ឈមណ្ឌលបរិស្ថានវិទ្យា និងជលសាស្ត្រចក្រភពអង់គ្លេស បានបង្ហាញថា “ដង្ហើមចេញរបស់មនុស្ស អាចមានកំហាប់ខ្ពស់នៃមេតាន និងនីត្រាតអុកស៊ីដ ដែលរួមចំណែកដល់ការឡើងកម្តៅផែនដី។ យើងនឹងជំរុញឲ្យមានការប្រុងប្រយ័ត្ន ពីការបំភាយឧស្ម័នចេញពីមនុស្ស”។

(រូបថត៖ CBC)

ថ្វីបើ Cowan ពន្យល់ថា “ការរួមចំណែករបស់ CO2 នៅក្នុងដង្ហើមរបស់មនុស្សចំពោះបម្រែបម្រួលអាកាសធាតុគឺសឹងតែសូន្យ ដោយសារតែរុក្ខជាតិស្រូបយកស្ទើរតែទាំងអស់ពេលមនុស្សដកដង្ហើមចេញក៏ដោយ ប៉ុន្តែឧស្ម័នចំនួន ២ ផ្សេងទៀតបានបន្សល់ទុកនៅក្នុងបរិយាកាស”។

លើសពីនេះ អ្នកនិពន្ធការសិក្សាព្រមានថា ការស្រាវជ្រាវរបស់ពួកគេ គឺគ្រាន់តែមើលលើដង្ហើមប៉ុណ្ណោះ ហើយបានអំពាវនាវឲ្យមានការស្រាវជ្រាវបន្ថែមទៀត លើផលប៉ះពាល់សរុបនៃការបំភាយឧស្ម័នរបស់មនុស្ស ព្រោះវាអាចជះឥទ្ធិពលដល់មនុស្សវ័យចំណាស់ និងការផ្លាស់ប្តូររបបអាហារនៅលើភពផែនដី។

សូមបញ្ជាក់ថា ចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តអនុវត្តតាមច្បាប់ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៧៨% ត្រឹមឆ្នាំ២០៣៥ បើធៀបនឹងឆ្នាំ១៩៩០ ហើយប្រជាពលរដ្ឋ ត្រូវបានលើកទឹកចិត្តឲ្យកាត់បន្ថយការប្រើប្រាស់សាច់ ដើម្បីសម្រេចបាននូវគោលដៅនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចេញរោគសញ្ញាទាំងនេះ អាចថាកើតជំងឺខ្សោយ ផ្លូវ ដង្ហើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម