ព័ត៌មានអន្ដរជាតិ
ខ្លឹមសារសំខាន់ៗមិនគួររំលង ក្នុងព្រឹត្តិការណ៍ឆ្លើយសំណួរប្រចាំឆ្នាំរបស់លោក ពូទីន
កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើអត្ថាធិប្បាយលើបញ្ហាអន្តរជាតិសំខាន់ៗ ក្នុងកម្មវិធីឆ្លើយសំណួរ ដែលប្រធានបទមានរាប់ចាប់ពីជម្លោះអ៊ុយក្រែននិងតំបន់ហ្គាហ្សា រហូតដល់ទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនានា ក៏ដូចជាការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ចំពេលមានការដាក់ទណ្ឌកម្ម ដោយលោកខាងលិចដាក់លើប្រទេសរុស្ស៊ី ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-746-1024x576.png)
ក្នុងសន្និសីទប្រចាំឆ្នាំនេះ, អ្នកកាសែតរុស្ស៊ីនិងបរទេស ក៏ដូចជាសាធារណជន ត្រូវបានអនុញ្ញាតឲ្យសួរសំណួរទៅលោក ពូទីន ដោយផ្ទាល់។
ក្រោយចំណាយពេល៤ម៉ោង កម្មវិធីត្រូវបានបញ្ចប់ ហើយខាងក្រោមគឺជាខ្លឹមសារសំខាន់ៗដែលលោក ពូទីន បានថ្លែងក្នុងព្រឹត្តិការណ៍នេះ៖
អធិបតេយ្យ និងកំណើនសេដ្ឋកិច្ច
លោកពូទីន និយាយថា សេដ្ឋកិច្ចរុស្ស៊ី បានបង្ហាញពីភាពធន់គួរឲ្យកត់សម្គាល់ពេលត្រូវប្រឈមមុខនឹងសម្ពាធពីខាងក្រៅកាលពីឆ្នាំមុន ហើយ GDP រំពឹងថានឹងកើនឡើង ៣,៥% នៅចុងឆ្នាំ២០២៣នេះ។ លោកបានបញ្ជាក់ជាពិសេស ចំពោះផលិតកម្មឧស្សាហកម្មដែលមានកំណើន ៣,៦% ក៏ដូចជាការថយចុះនៃបំណុលសាធារណៈខាងក្រៅពី៤៦ពាន់លានដុល្លារ មកនៅត្រឹម៣២ពាន់លានដុល្លារផងដែរ។
ប្រាក់ឈ្នួលនៅរុស្ស៊ី ក៏បន្តកើនឡើងផងដែរ ហើយប្រាក់ចំណូលត្រូវបានកំណត់ថានឹងកើនឡើង ៥% នៅត្រឹមចុងឆ្នាំ ចំពេលអត្រាគ្មានការងារធ្វើធ្លាក់ចុះទាបជាប្រវត្តិសាស្ត្រគឺ ២,៩%។
ប្រជាជាតិក៏កាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មបរទេសផងដែរ ហើយចាប់ផ្តើមប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ខ្លួនវិញ។ ការពង្រឹងអធិបតេយ្យរបស់រុស្ស៊ី ក្នុងវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងទៀត នឹងនៅតែជាអាទិភាពសម្រាប់ ទីក្រុងមូស្គូ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-747-1024x576.png)
រដ្ឋនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី
លោក ពូទីន និយាយថា បច្ចុប្បន្ន កងទ័ពរហូតដល់ទៅ៦១៧០០០នាក់ បានចូលរួមក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅប្រទេសអ៊ុយក្រែននិងតំបន់ថ្មីរបស់រុស្ស៊ី ហើយអ្នកស្ម័គ្រចិត្តរាប់រយនាក់ បានចូលរួមជាមួយកងទ័ពស្ទើរតែជារៀងរាល់ថ្ងៃ។ ប្រទេសជាតិមានសមត្ថភាពក្នុងការរក្សាអំណាចយោធារបស់ខ្លួន ដោយមិនចាំបាច់ងាកទៅរកវិធានការកែនទ័ពបន្ថែម។
ក្នុងចំណោមទាហាន ៣០០០០០នាក់ ដែលចូលជួរក្នុងអំឡុងពេលនៃការកែនរដូវស្លឹកឈើជ្រុះ គឺមានទាហានប្រហែល២៤៤០០០នាក់ នៅតែស្ថិតក្នុងសមរភូមិ ហើយកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-749-1024x576.png)
ជម្លោះអ៊ុយក្រែន និងគោលដៅរបស់ទីក្រុងមូស្គូ
មេដឹកនាំប្រទេសនេះនិយាយថា ជម្លោះរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ គឺជា “សង្រ្គាមស៊ីវិល” ដែលបង្កឡើងដោយអាមេរិកនិងសម្ព័ន្ធមិត្ត។ រុស្ស៊ីបានចំណាយពេលរាប់ទសវត្សរ៍ក្នុងការព្យាយាមកសាងទំនាក់ទំនងធម្មតាជាមួយអ៊ុយក្រែន ទោះតម្លៃណាក៏ដោយ ហើយការវិវឌ្ឍចុងក្រោយនេះគឺជា “សោកនាដកម្មដ៏ធំ”។
លោកពូទីនបន្តថា “បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ ពួកយើងច្បាស់ហើយថា យើងលែងត្រូវបានគេអនុញ្ញាតឲ្យបង្កើតទំនាក់ទំនងធម្មតាណាមួយជាមួយអ៊ុយក្រែនទៀតហើយ។ ទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ជាសាធារណៈថា ពួកគេបានចំណាយប្រាក់៥ពាន់លានដុល្លារលើរដ្ឋប្រហារ Maidan”។
លោក ពូទីន អះអាងថា គោលដៅរបស់រុស្ស៊ីក្នុងជម្លោះនេះគឺមិនផ្លាស់ប្តូរទេ ព្រោះទីក្រុងមូស្គូកំពុងព្យាយាមលុបបំបាត់មនោគមន៍វិជ្ជាណាស៊ី និងភាពគ្មានយោធារបស់អ៊ុយក្រែន ក៏ដូចជាស្ថានភាពអព្យាក្រឹត សម្រាប់ប្រទេសនេះផងដែរ។ សន្តិភាពនឹងមកដល់ ពេលដែលគោលដៅទាំងនេះសម្រេចបាន។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-750.png)
ទំនាក់ទំនងជាមួយលោកខាងលិច
ទីក្រុងមូស្គូមិនអាចជឿទុកចិត្តលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេបានទេ ចំពេលអង្គការណាតូ បង្ហាញពីបំណងប្រាថ្នាចូលមកកៀកព្រំដែនរបស់យើង និងគោលនយោបាយលោកខាងលិចដែលនាំឲ្យមានជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែន។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តភាគច្រើន កំពុងធ្វើបាបរុស្ស៊ីជាមួយនឹងទណ្ឌកម្មថ្មី ប៉ុន្តែទីបំផុតវាធ្វើឲ្យពួកគេឈឺចាប់ជាងទីក្រុងមូស្គូទៅទៀត។
សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិក ក៏បាត់បង់អធិបតេយ្យរបស់ពួកគេយ៉ាងច្រើនដែរ។ ប្រទេសលោកខាងលិចភាគច្រើន លើកលែងតែប្រទេសដូចជាហុងគ្រី ឬស្លូវ៉ាគីប៉ុណ្ណោះ បានធ្វើការសម្រេចចិត្តម្តងហើយម្តងទៀត ដែលផ្តល់ផលប្រយោជន៍ដល់ទីក្រុងវ៉ាស៊ីនតោន ទាំងដែលធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯង។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-748.png)
គ្រោះមហន្តរាយ នៅហ្គាហ្សា
ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅហ្គាហ្សាបច្ចុប្បន្ន គ្មានអ្វីខុសពីគ្រោះមហន្តរាយទេ។ លោកគាំទ្រការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ដែលហៅតំបន់ជុំវិញប៉ាឡេស្ទីនថាជា “ទីបញ្ចុះសពសម្រាប់កុមារ”។
គ្រោះមហន្តរាយនៅហ្គាហ្សា គឺមិនដូចនឹងប្រតិបត្តិការយោធារុស្ស៊ីប្រឆាំងអ៊ុយក្រែនទេ។ ទីក្រុងមូស្គូ ទទូចឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីនតាមគោលការណ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ហើយមូលដ្ឋានសម្រាប់ការតាំងទីលំនៅរបស់អ៊ីស្រាអែល-ប៉ាឡេស្ទីន គួរតែត្រូវបានបង្កើតឡើង។
លោកក៏បានចង្អុលទៅការពិតដែលថា ប្រទេសមួយចំនួនកំពុងរារាំងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងស្ថានការណ៍នៅតំបន់ហ្គាហ្សាផងដែរ។ នេះជាវិធីដែលតែងតែដំណើរការ ជាពិសេសក្នុងអំឡុងពេលសង្គ្រាមត្រជាក់។ អង្គការសហប្រជាជាតិ នឹងអស់ឥទ្ធិពល ប្រសិនបើគ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេនោះ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-751.png)
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?