ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនសមាជិក ក្រុមហាម៉ាស សង្ស័យមានផែនការវាយប្រហារភេរវកម្មនៅ អឺរ៉ុប
ប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាកបានចាប់ឃុំខ្លួនជនសង្ស័យជាភេរវករមួយចំនួន ក្នុងនោះរួមមានទាំងសមាជិកក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសផងដែរ ពីបទសង្ស័យរៀបចំផែនការវាយប្រហារភេរវកម្មប្រឆាំងនឹងស្ថាប័នជ្វីហ្វនៅអឺរ៉ុប ។

រដ្ឋអាជ្ញាអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកក្រុមហាម៉ាសចំនួន ៤ នាក់ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់ បន្ទាប់ពីជនសង្ស័យទាំង ៤ នាក់នោះរួមមាន ជនជាតិលីបង់ និងអេហ្ស៊ីបទទួលបញ្ជាពីមេដឹកនាំក្រុមហាម៉ាសឲ្យដឹកជញ្ជូនអាវុធទៅកាន់ទីក្រុងប៊ែរឡាំងក្នុងខែតុលា ។
ចំណែកមន្ត្រីប៉ូលិសដាណឺម៉ាកបានឃាត់ខ្លួនមនុស្ស ៣ នាក់ពីបទសង្ស័យរៀបចំផែនការវាយប្រហារភេរវកម្ម ប៉ុន្តែមិនបាននិយាយថាតើជនសង្ស័យទាំងបីនាក់នោះមានទំនាក់ទំនងជាមួយក្រុមហាម៉ាស ឬពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធដទៃទៀតឬយ៉ាងណានោះទេ ។

ស្របពេលជាមួយគ្នានេះ ប៉ូលិសដាណឺម៉ាកក៏បាននិងកំពុងពង្រឹងសន្តិសុខក្នុងរដ្ឋធានី Copenhagen និងសហគមន៍ជ្វីហ្វនៅក្នុងប្រទេស ខណៈកាលពីថ្ងៃព្រហស្បតិ៍ ដាណឺម៉ាកក៏បានប្រកាសលុបចោលពិធីបុណ្យប្រពៃណីរបស់ជនជាតិយូដាផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយថា “រឿងនេះពិតជាធ្ងន់ធ្ងរណាស់ ហើយវាក៏មិនអាចទទួលយកបានផងដែរ ដែលមានអ្នកយកជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ឬជម្លោះនៅកន្លែងផ្សេងទៀតក្នុងពិភពលោក ចូលមកក្នុងសង្គមដាណឺម៉ាក” ។

ដោយឡែកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល Mossad ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរថា “ក្រុមប្រដាប់អាវុធហាម៉ាសបាននិងកំពុងធ្វើការដោយមិនឈប់ឈរ និងមិនខ្លាចហត់នឿយដើម្បីពង្រីកប្រតិបត្តិការដ៏សាហាវ និងឃោរឃៅមកកាន់ទ្វីបអឺរ៉ុប ហេតុនេះហើយទើបបង្កើតជាការគំរាមកំហែងដល់សន្តិសុខលើប្រទេសទាំងនេះ” ។
គួរបញ្ជាក់ថា ការចាប់ឃុំខ្លួនទាំងនេះកើតមានឡើង បន្ទាប់ពីស្នងការកិច្ចការមហាផ្ទៃសហភាពអឺរ៉ុប (EU) បានព្រមានខ្លាំងៗពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម អំឡុងថ្ងៃបុណ្យណូអែល ។ ទន្ទឹមនោះ ការព្រមាននេះគឺក្រោយពេលដែលបុរសសញ្ជាតិបារាំងអាយុ ២៦ ឆ្នាំម្នាក់ មកពីគ្រួសារអ៊ីរ៉ង់គ្មានសាសនា បានចាក់សម្លាប់អ្នកទេសចរកូនកាត់អាល្លឺម៉ង់-ហ្វីលីពីន ក្នុងទីក្រុងប៉ារីស ខណៈមនុស្ស ២ នាក់ទៀតក៏រងរបួសផងដែរ ក្រោយត្រូវវាយដោយញញួរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មេបក្សប្រឆាំង អ៊ីស្រាអែល ព្រមានមិនសំចៃមាត់ទៅលោកនាយករដ្ឋមន្ត្រី Netanyahu

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ