Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលជប៉ុន ប្តេជ្ញាស្តារទំនុកចិត្តសាធារណជនឡើងវិញ

បានផុស

នៅ

អ្នកនាំពាក្យថ្មីរបស់រាជរដ្ឋាភិបាលទីក្រុងតូក្យូលោក Hayashi Yoshimasa បានប្តេជ្ញាថា នឹងធ្វើឲ្យសាធារណជន មានទំនុកចិត្តលើនយោបាយជប៉ុនសាជាថ្មី ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Kishida Fumio។

អ្នកនាំពាក្យរាជរដ្ឋាភិបាលជប៉ុនលោក Hayashi Yoshimasa (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានលើកដំបូង ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាល, លោក Hayashi ដែលជាអតីតរដ្ឋមន្ត្រីការបរទេសបាននិយាយថា លោក Kishida បានប្តេជ្ញាដឹកនាំកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) និងស្តារការជឿទុកចិត្តពីសាធារណៈជនក្នុងរឿងនយោបាយឡើងវិញ។

លោក Hayashi ក៏និយាយដែរថា ការងារតាក់តែងផែនការកំណែទម្រង់ថវិកានិងពន្ធ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ឥឡូវនេះបានឈានដល់ដំណាក់កាលចុងក្រោយហើយ។ រដ្ឋាភិបាល​នឹង​បន្ត​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ដែល​ទាក់ទង​ ​នឹង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាបន្ទាន់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី១៤ខែធ្នូ លោក Kishida បានផ្លាស់ប្តូរ​តំណែង​រដ្ឋមន្ត្រី​ខុទ្ទកាល័យចំនួន៤រូប ​ជុំវិញ​រឿង​អាស្រូវបក្សពួកនិយម។

នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio (រូបថត៖ Pool)

ទឹកប្រាក់ជាង៥០០លានយ៉េន (៣.៤លានដុល្លារ) ត្រូវបានគេចោទប្រកាន់ថា បានធ្លាក់ចូលទៅក្នុងមូលនិធិសម្ងាត់នារយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ២០២២។

តាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei, ព្រះរាជអាជ្ញាទីក្រុងតូក្យូ ក៏បានបើកការស៊ើបអង្កេតករណីអំពើពុករលួយផងដែរ។

រដ្ឋមន្ត្រីដែលត្រូវបញ្ចប់តំណែងទាំង៤មានដូចជាប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលកំពូល លោក Hirokazu Matsuno, រដ្ឋមន្ត្រីសេដ្ឋកិច្ច និងឧស្សាហកម្ម Yasutoshi Nishimura, រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង Junji Suzuki និងរដ្ឋមន្ត្រីកសិកម្ម Ichiro Miyashita៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK, BBC

ចុចអាន៖ នាយករដ្ឋមន្ត្រី ជប៉ុន រុះរើសមាជិកគណៈរដ្ឋមន្ត្រីកាលជំនាន់លោក Abe ចំនួន ៤ រូប ក្រោយរឿងអាស្រូវពុករលួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានជាតិ១៣ នាទីutes មុន

ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៣ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម