Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជួបអាកាសធាតុត្រជាក់ខ្លាំង ខណៈផ្លូវហាយវេ ត្រូវបិទដោយសារព្រិលនិងទឹកកក

បានផុស

នៅ

នៅថ្ងៃសុក្រទី១៥ខែធ្នូ អាជ្ញាធរចិនបានកំណត់លំហូរចរាចរណ៍នៅតាមផ្លូវហាយវេ ក្នុងខេត្តមួយចំនួនបន្ទាប់ពីមានរថយន្តបុកគ្នាដោយសាររអិលទឹកកក ខណៈសីតុណ្ហភាពធ្លាក់ចុះដល់កម្រិតត្រជាក់ខ្លាំងនៅតំបន់ភាគច្រើន។

(រូបថត៖ saltwire)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការព្យាកររបស់មជ្ឈមណ្ឌលឧតុនិយមជាតិចិន, សីតុណ្ហភាពនឹងធ្លាក់ចុះដល់ -៤០ អង្សាសេនៅផ្នែកនៃខេត្ត Heilongjiang ភាគឦសាន និងនៅតំបន់ភាគខាងលិច Xinjiang ក៏ដូចជានៅ Inner Mongolia, ខេត្ត Gansu និង Qinghai ផងដែរ។

រលកអាកាស​ធាតុត្រជាក់​ដែលឆ្លង​កាត់​ប្រទេស ​ពីភាគខាង​ជើង​ទៅខាង​ត្បូង ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងនាំឲ្យ​សីតុណ្ហភាព​ចុះ​ទាបខ្លាំង​នៅ​ចុង​សប្តាហ៍ ថ្វីបើ​មជ្ឈមណ្ឌល​ឧតុនិយម​និយាយ​ថា​ភ្លៀង​និង​ព្រិល ​នឹង​ថយ​ចុះ​ក៏​ដោយ។

(រូបថត៖ Xinhua)

នៅខេត្ត Henan, ការធ្លាក់ព្រិលនិងផ្លូវគ្របដណ្តប់ដោយទឹកកក រួមជាមួយអ័ព្ទក្រាស់ បានបង្កឲ្យមានគ្រោះថ្នាក់ជាច្រើនករណី នៅលើផ្លូវល្បឿនលឿន។

ទន្ទឹមនោះ អាជ្ញាធរចរាចរណ៍នៅខេត្ត Ningxia និយាយថា ផ្លូវហាយវេមួយចំនួនរបស់ខ្លួន លែងមានសុវត្ថិភាព និងបិទចរាចរណ៍បណ្តោះអាសន្ន នៅពេលមានព្រិលធ្លាក់។

ដោយឡែក ស្រឡាងនិងឡានក្រុងមួយចំនួន ក៏ផ្អាកសេវាកម្មជាបណ្ដោះអាសន្នផងដែរនៅព្រឹកថ្ងៃសុក្រក្នុងទីក្រុងសៀងហៃ ខណៈមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ បានចេញការព្រមានអំពីរលកត្រជាក់ដំបូងនៃឆ្នាំ២០២៣ ហើយសីតុណ្ហភាព ត្រូវបានព្យាករថា នឹងធ្លាក់ចុះមក -៦ អង្សាសេនៅចុងសប្តាហ៍នេះ។

(រូបថត៖ Xinhua)

នៅភាគនិរតី ផ្លូវជាតិជាច្រើនក្នុងតំបន់ទីបេ ដូចជានៅ Shigatse និង Nyingchi ត្រូវបានបិទដោយសារតែព្រិល ទឹកកក និងភាពមើលមិនសូវឃើញ។ រដ្ឋាភិបាលក្នុងតំបន់ បានដាក់ពង្រាយកម្លាំងចំនួន២៤០០នាក់ សារធាតុរំលាយព្រិលជាង៣៣០០តោន និងធាតុប្រឆាំងការរអិលជាង២៣០០០ម៉ែត្រគូប សម្រាប់វិធានការបង្ការ។

សូមបញ្ជាក់ថា ឆ្នាំនេះ ប្រទេស​ចិន ​បាន​ជួប​ប្រទះ​​អាកាសធាតុ​អាក្រក់ខ្លាំង ចាប់​ពី​សីតុណ្ហភាព​ទាប​បំផុត​ក្នុង​ខែ​មករា ​ដល់​កម្រិត​ទឹកភ្លៀងខ្លាំង និង​រដូវក្តៅ​ដ៏ក្តៅគគុក ដែលក្រុម​អ្នក​វិទ្យាសាស្ត្រ​បន្ទោស​លើ​បម្រែបម្រួលអាកាសធាតុ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ សីតុណ្ហភាពនៅតំបន់ស៊ីបេរី ធ្លាក់ចុះដល់ -៥០ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥០ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម