Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ទម្លាក់ខិត្តប័ណ្ណផ្ដល់រង្វាន់ ៤០ ម៉ឺនដុល្លារសម្រាប់ព័ត៌មានឈាន​ដល់ការចាប់ខ្លួនមេក្រុមហាម៉ាស

បានផុស

នៅ

កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃសុក្របានទម្លាក់ខិត្តប័ណ្ណទៅលើតំបន់ហ្គាហ្សាស្ទ្រីបបង្ហាញពីការផ្ដល់ប្រាក់រហូតដល់ ៤០ ម៉ឺនដុល្លារសម្រាប់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនមេដឹកនាំកំពូលរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មជនប៉ាឡេស្ទីនបានផ្សព្វផ្សាយខិត្តប័ណ្ណដែលមានភ្ជាប់ជាមួយរូបថតមេដឹកនាំក្រុមហាម៉ាសតាមអ៊ីនធឺណិត ដែលក្នុងនោះកងទ័ពបានអំពាវនាវឲ្យពលរដ្ឋហ្គាហ្សាផ្តល់ព័ត៌មានអំពីលោក Yahya Sinwar មេដឹកនាំក្រុមប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្គាហ្សា ។

ក្រៅពីលោក Sinwar, ក្នុងខិត្តប័ណ្ណនោះក៏មានប្អូនប្រុសរបស់គាត់ឈ្មោះ Muhammed Sinwar ដែលជាមេ​ដឹក​នាំ​យោធា​ដ៏​លេចធ្លោ​ក្នុង​ក្រុម​ប្រដាប់​អាវុធនៃកងពលតូច​ Al-Qassam, លោក Mohammed Deif មេបញ្ជាការទូទៅនៃកងពលតូច Al-Qassam និងលោក Rafaa Salameh ជាមេបញ្ជាការរបស់កងវរសេនាតូច Khan Younis ។

ក្នុងខិត្តប័ណ្ណរបស់កងទ័ពអ៊ីស្រាអែលនោះបានរ៉ាយរ៉ាប់ទៀតថា “អ្នកដែលផ្តល់ព័ត៌មាននឹងទទួលបានរង្វាន់ជាទឹកប្រាក់ ៤០ ម៉ឺនដុល្លារសម្រាប់ការចាប់ខ្លួនលោក Yahya Sinwar, ៣០ ម៉ឺនដុល្លារសម្រាប់លោក Muhammed Sinwar, ២០ ម៉ឺនដុល្លារសម្រាប់លោក Rafaa Salameh និង ១០ ម៉ឺនដុល្លារសម្រាប់លោក Mohammed Deif” ។

ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ៧ តុលាមក កងទ័ពអ៊ីស្រាអែលបាននិងកំពុងចែកចាយខិត្តប័ណ្ណនៅតាមផ្នែកផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលជាផ្នែកមួយនៃសង្គ្រាមចិត្តសាស្ត្រប្រឆាំងនឹងប្រជាជនហ្គាហ្សាក្នុងគោលបំណងដើម្បីធ្វើពលរដ្ឋបាត់បង់ទំនុកចិត្តលើចលនាប្រដាប់អាវុធមួយនេះ ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ខណៈសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ។

រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានបន្តអូសបន្លាយពេលជាង ២ ខែមកហើយ ដោយក្នុងនោះទាហានអ៊ីស្រាអែលជាង ១១០ នាក់បានបាត់បង់ជីវិត ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជាង ១៨,៧០០ នាក់ត្រូវបានសម្លាប់ និង ៥០,៨០០ នាក់រងរបួស ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម