ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូល ជប៉ុន-អាស៊ាន នឹងចាប់ផ្ដើមនៅល្ងាចនេះ ខណៈប្រធានបទរួមមានបញ្ហាប្រឈមក្នុងតំបន់ និងសកល
មេដឹកនាំមកពីប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នឹងបើកកិច្ចប្រជុំកំពូលពិសេសរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះតទៅនៅទីក្រុងតូក្យូ ខណៈក្នុងជំនួបនោះក៏ដើម្បីរំឭកខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានផងដែរ ។

កិច្ចប្រជុំកំពូលនឹងចាប់ផ្តើមជាមួយនឹងពិធីជប់លៀងនៅពេលល្ងាច ខណៈលោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio គ្រោងនឹងថ្លែងសុន្ទរកថាសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសណ្តាប់ធ្នាប់ដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ ស្របពេលស្ថានការណ៍អន្តរជាតិកាន់តែធ្ងន់ធ្ងរឡើងៗ រួមទាំងការកើនឡើងនៃសកម្មភាពដែនសមុទ្ររបស់ប្រទេសចិនផងដែរ ។
ទន្ទឹមនោះ លោក Kishida នឹងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងសេដ្ឋកិច្ច សន្តិសុខ និងការប្រែប្រួលអាកាសធាតុ ខណៈលោកនាយករដ្ឋមន្ត្រីក៏មានគម្រោងធ្វើការពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយសមភាគីមួយចំនួនរបស់លោកផងដែរ ។

ទោះយ៉ាងណា មេដឹកនាំទាំងអស់នឹងចាប់ផ្តើមកិច្ចពិភាក្សាសំខាន់ៗនៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ខណៈប្រធានបទរួមមានបញ្ហាក្នុងតំបន់ និងបញ្ហាប្រឈមសកល ហើយក៏នឹងចេញសេចក្ដីថ្លែងការណ៍រួមនៅពេលបញ្ចប់កិច្ចប្រជុំនោះផងដែរ ។
គួរបញ្ជាក់ថា ជប៉ុននឹងរៀបចំកិច្ចប្រជុំកំពូលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ស្របពេលដែលប្រទេសក៏កំពុងផ្ទុះរឿងអាស្រូវពុករលួយផ្នែកហិរញ្ញវត្ថុ និងឈានដល់ការដកតំណែងសមជិកគណៈរដ្ឋមន្ត្រីនៅក្នុងជួរគណបក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី (LDP) ជាច្រើនរូបផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នឹងឈប់សម្រាកពីការងាររយៈពេល ៤ ថ្ងៃ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ