ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ដាក់ប្រមុខព្រះវិហាររុស្ស៊ី ក្នុងបញ្ជីតាមចាប់ខ្លួន
កាលពីថ្ងៃសុក្រទី១៥ខែធ្នូ ប្រមុខព្រះវិហារសាសនាគ្រិស្ត Orthodox របស់រុស្ស៊ី ដែលជាអ្នកគាំទ្រសង្គ្រាមរយៈពេល២១ខែរបស់ទីក្រុងមូស្គូប្រឆាំងទីក្រុងកៀវ ត្រូវបានក្រសួងមហាផ្ទៃអ៊ុយក្រែន ដាក់ក្នុងបញ្ជីតាមចាប់ខ្លួន បន្ទាប់ពីសេវាសន្តិសុខចោទប្រកាន់សង្ឃអង្គនេះថា ញុះញង់សង្គ្រាម។

នេះបង្ហាញពីវិធានការចុងក្រោយបំផុត ក្នុងយុទ្ធនាការរបស់អ៊ុយក្រែនដើម្បីបំបាត់ឥទ្ធិពលរបស់បព្វជិត Kirill ដែលប្រកាន់ចំណងទាក់ទងជិតស្និទ្ធជាមួយរុស្ស៊ី និងធ្វើឲ្យសង្គមអ៊ុយក្រែនខ្ទេចខ្ទាំ។
អ៊ុយក្រែន បានបង្ហាញរូបសង្ឃអង្គនេះច្បាស់ៗក្នុងបញ្ជីតាមចាប់ខ្លួន ហើយហៅសង្ឃអង្គនេះថាជា បុគ្គលដែលរត់គេចខ្លួនពីការស៊ើបអង្កេតមុនពេលកាត់ក្តី។
គ្រិស្តសាសនា Orthodox គឺជាជំនឿលេចធ្លោក្នុងប្រទេសអ៊ុយក្រែន ហើយអាជ្ញាធរក្នុងទីក្រុងកៀវ បានបើកសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងបព្វជិតទាំងឡាយ ដែលមានទំនាក់ទំនងជាមួយសាខានៃព្រះវិហារគ្រិស្ត Orthodox។

សភានៅទីក្រុងកៀវ ក៏កំពុងពិចារណាលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងហាមប្រាមសាខានៃព្រះវិហារនេះផងដែរ បន្ទាប់ពីអ្នកកាន់សាសនារបស់ខ្លួនជាច្រើននាក់ លែងមានជំនឿ ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀរ ពូទីន បញ្ជូនកងទ័ពរុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។
កាលពីខែមុន សេវាសន្តិសុខ SBU របស់អ៊ុយក្រែន បានចេញឯកសារមួយ ដែលនិយាយថា ព្រះសង្ឃ Kirill បានរំលោភលើអធិបតេយ្យអ៊ុយក្រែន ដោយសារតែភាពជិតស្និទ្ធជាមួយដឹកនាំយោធា និងនយោបាយរបស់រុស្ស៊ី។
ក្រោយមក កងកម្លាំងសន្តិសុខ បានបើកសំណុំរឿងព្រហ្មទណ្ឌរាប់សិបករណី រួមទាំងការចោទប្រកាន់ពីបទក្បត់ជាតិផងដែរប្រឆាំងនឹងបព្វជិត និងមន្ត្រីដែលមានទំនាក់ទំនងជាមួយសាខានៃព្រះវិហារដែលជាប់ទាក់ទងនឹងទីក្រុងមូស្គូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?