Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះព្រិល វាយប្រហារទូទាំងប្រទេស រុស្ស៊ី

បានផុស

នៅ

កាលពីថ្ងៃសុក្រទី១៥ខែធ្នូ ព្យុះព្រិល បានវាយប្រហារតំបន់នានានៃប្រទេសរុស្ស៊ី ខណៈទីក្រុងមូស្គូត្រូវគ្របដណ្តប់ដោយព្រិលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ និងបង្កជាភាពចលាចលនៅតាមដងផ្លូវសំខាន់ៗ។

(រូបថត៖ Moskva News Agency)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកឧតុនិយម, ព្យុះនេះបាននាំមកនូវព្រិលធ្លាក់ឥតឈប់ជាងមួយថ្ងៃនៅរដ្ឋធានីរុស្ស៊ី ក្នុងអ្វីដែលជាព្យុះព្រិលខ្លាំងបំផុត វាយប្រហារទីក្រុងមូស្គូនារយៈពេល៦០ឆ្នាំ ចុងក្រោយ។

(រូបថត៖ Moskva News Agency)

ជាងមួយភាគប្រាំនៃព្រិលធ្លាក់ជាមធ្យមសម្រាប់ខែធ្នូ ត្រូវបានកត់ត្រាក្នុងរយៈពេលត្រឹមតែ២៤ម៉ោងនៅស្ថានីយ៍ព្យាករអាកាសធាតុទូទាំងទីក្រុងមូស្គូ ហើយអ្នកបើកបរយានយន្ត បានព្យាយាមយកមធ្យោបាយធ្វើដំណើររបស់ពួកគេ ចេញពីចំណត។

(រូបថត៖ Moskva News Agency)

គេហទំព័រអាកាសធាតុ Gismeteo និយាយថា កម្រិតព្រិលធ្លាក់សរុបនៅខែធ្នូក្នុងទីក្រុងមូស្គូអាចឈានដល់៥០សង់ទីម៉ែត្រ ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ខែនេះ ខណៈកំណត់ត្រាចាស់គឺ ៣២សង់ទីម៉ែត្រ នៅក្នុងខែធ្នូឆ្នាំ១៩១៩។

(រូបថត៖ Moskva News Agency)

ស្របពេលជាមួយគ្នានោះ ទូរទស្សន៍រុស្ស៊ីរាយការណ៍ថា សាលារៀនមួយចំនួនក្នុងតំបន់ European Russia ត្រូវបិទដោយសារតែការធ្លាក់ព្រិល។ ក៏មានការកកស្ទះចរាចរណ៍ទ្រង់ទ្រាយធំប្រវែង១០គីឡូម៉ែត្រ នាពេលយប់លើផ្លូវធំរបស់រុស្ស៊ីគឺផ្លូវ M4 ដោយសារព្រិលធ្លាក់ខ្លាំងផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចិន ជួបអាកាសធាតុត្រជាក់ខ្លាំង ខណៈផ្លូវហាយវេ ត្រូវបិទដោយសារព្រិលនិងទឹកកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម