Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អនុម័តលក់អាវុធនិងឧបករណ៍តម្លៃ ៣០០លានដុល្លារ ឲ្យ តៃវ៉ាន់

បានផុស

នៅ

តាមការបញ្ជាក់ពីមន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រទី១៥ខែធ្នូ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់អាវុធនិងឧបករណ៍នានាសរុបតម្លៃ ៣០០លានដុល្លារដើម្បីជួយពង្រឹងប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ហើយវាក្លាយជាការលក់ចុងក្រោយបំផុត ដែលសហរដ្ឋអាមេរិក អនុម័តសម្រាប់ការពារកោះនេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បាននិយាយថា ការលក់នេះគឺសម្រាប់ការគាំទ្រវដ្តជីវិតជាបន្ត ដើម្បីរក្សាសមត្ថភាពបញ្ជាការ ការគ្រប់គ្រង ទំនាក់ទំនង និងយុទ្ធសាស្រ្តរបស់តៃវ៉ាន់។

រដ្ឋាភិបាលអាមេរិក បានជូនដំណឹងនេះដល់សភា ហើយការលក់ក៏កើតឡើងផងដែរ ចំពេលចិន បង្កើនវត្តមានយោធា នៅជុំវិញកោះតៃវ៉ាន់។

ទន្ទឹមនោះ ការិយាល័យប្រធានាធិបតីតៃវ៉ាន់និយាយថា កិច្ចព្រមព្រៀងលក់អាវុធលើកទី១២ដោយរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ដល់ទីក្រុងតៃប៉ិ គឺបង្ហាញពីសារៈសំខាន់ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតម្រូវការការពាររបស់កោះនេះ។

(រូបថត៖ Getty)

តៃវ៉ាន់ បានត្អូញត្អែរអំពីសកម្មភាពយោធាចិនម្តងហើយម្តងទៀតនៅជិតកោះនេះ ក្នុងរយៈពេល៤ឆ្នាំកន្លងមក ខណៈទីក្រុងប៉េកាំង ព្យាយាមអះអាងការទាមទារអធិបតេយ្យរបស់ខ្លួន។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា ក្នុងរយៈពេល២៤ម៉ោងមុន ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន៩គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់កណ្តាលដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់។

ខ្សែបន្ទាត់នេះ ធ្លាប់ដើរតួជារបាំងមិនផ្លូវការរវាងកងទ័ពទាំងពីរ ប៉ុន្តែពេលនេះ​ កងទ័ពអាកាសចិនបានបញ្ជូនយន្តហោះរបស់ខ្លួនឆ្លងកាត់វាជាប្រចាំ ទោះបីជាពួកគេមិនបានហោះហើរចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់ក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TRT

ចុចអាន៖ អាមេរិក សម្រេចផ្ដល់កញ្ចប់ជំនួយយោធា ៨០ លានដុល្លារដល់ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម