ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីបារាំង ឆ្លើយតបទៅការរិះគន់របស់លោក ពូទីន
ជាការឆ្លើយតបបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ស្តីបន្ទោសទីក្រុងប៉ារីស ចំពោះការធ្វើឲ្យទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន, ប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា លោកបើកចំហចំពោះកិច្ចសន្ទនាជាថ្មីជាមួយលោក ពូទីន ប្រសិនបើការពិភាក្សានោះ នាំទៅរកសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចសែលកាលពីថ្ងៃសុក្រទី១៥ខែធ្នូ លោក Macron អះអាងថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើកិច្ចពិភាក្សាស្ទើរតែមិនអាចទៅរួច ប៉ុន្តែនិយាយថា លោកសុខចិត្តធ្វើការចរចាម្តងទៀត បើអាចបញ្ចប់ជម្លោះបាន។
លោក Macron សង្កត់ធ្ងន់ថា “ប្រសិនបើលោក ពូទីន មានឆន្ទៈ ចូលរួមក្នុងកិច្ចសន្ទនានិងលើកសំណើដើម្បីឆ្ពោះទៅមុខ ហើយគេចចេញពីជម្លោះនិងកសាងសន្តិភាពយូរអង្វែងមែននោះ នោះគឺជាការនិយាយមួយដែលគោរពច្បាប់អន្តរជាតិ សម្រាប់ផលប្រយោជន៍ និងអធិបតេយ្យអ៊ុយក្រែន”។
ការឆ្លើយតបនេះ កើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន គូសបញ្ជាក់ថា “ប្រធានាធិបតីបារាំង បានបញ្ចប់ទំនាក់ទំនងជាមួយយើង។ យើងមិនបានធ្វើវាទេ ខ្ញុំមិនបានធ្វើរឿងនេះឡើយ។ កាលមុន ប្រទេសទាំងពីរមានទំនាក់ទំនងការងារល្អណាស់ ហើយរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយបារាំងបន្ថែមទៀត”។
ទំនាក់ទំនងការទូតរវាងរុស្ស៊ីនិងបារាំង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីទីក្រុងមូស្គូបញ្ជូនទាហានចូលទៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។
ជំនួបទល់មុខចុងក្រោយរវាងលោក Macron និងលោក ពូទីន ធ្វើឡើងប៉ុន្មានថ្ងៃ មុនការប្រយុទ្ធគ្នាចាប់ផ្តើម ដែលក្នុងអំឡុងពេលនោះ មេដឹកនាំបារាំងប្រកាសថា ប្រទេសរបស់លោកមានទំនួលខុសត្រូវ ក្នុងការរក្សាទំនាក់ទំនងជាមួយរុស្ស៊ី ឲ្យរឹងមាំបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មានទីក្រុងប៉ារីស បានចូលរួមយុទ្ធនាការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងទីក្រុងមូស្គូ ហើយទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីពេលនោះមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Macron ថា ខែក្រោយ នឹងកំណត់ជោគវាសនា ជម្លោះ រុស្ស៊ី-អ៊ុយក្រែន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់