Connect with us

ព័ត៌មានអន្ដរជាតិ

នាវាចម្បាំងកងទ័ពជើងទឹក អាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ១៤គ្រឿង

បានផុស

នៅ

នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង ដែលត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រក្រហម បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកវាយប្រហារចំនួន ១៤ គ្រឿង ដែលបង្ហោះចេញពីតំបន់ដែលគ្រប់គ្រងដោយពួក Houthi នៃប្រទេសយេម៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើក ជាយន្តហោះវាយប្រហារផ្លូវមួយ ហើយត្រូវបានបាញ់ទម្លាក់ដោយនាវាពិឃាត USS Carney នៅព្រឹកថ្ងៃសៅរ៍។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​ថា មិន​មាន​ការ​ខូច​ខាត​កប៉ាល់​នៅ​ក្នុង​តំបន់​នោះ​ទេ ហើយ​ក៏​មិន​មាន​អ្នក​របួស​ដែរ។

នាវា USS Carney បានការពារប្រឆាំងនឹងការវាយប្រហារបែបនេះជាច្រើន ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមនៅថ្ងៃទី ០៧ ខែតុលា ។ CENTCOM ក៏​បាន​អះអាង​ដែរ​ថា ​ការ​វាយ​ប្រហារបាន​បើកឲ្យពេញ​លេញ​ដោយសារតែ​អ៊ីរ៉ង់ ខណៈនាវាពាណិជ្ជកម្មជាច្រើនត្រូវបានវាយប្រហារដោយកាំជ្រួចនៅសមុទ្រក្រហមក្នុងខែនេះ។

ទោះយ៉ាងណាក៏ដោយ ការវាយប្រហារកាន់តែខ្លាំងឡើងបានជំរុឲ្យក្រុមហ៊ុនដឹកជញ្ជូនធំៗមួយចំនួន រួមទាំងក្រុមហ៊ុន Maersk ឈានជើងចេញពីតំបន់នោះ។ ក្រុមហ៊ុនដឹកជញ្ជូនមេឌីទែរ៉ាណេ (MSC) បានប្រកាសកាលពីថ្ងៃសៅរ៍ថា នាវារបស់ខ្លួននឹងឈប់ឆ្លងកាត់ព្រែកជីកស៊ុយអេ បន្ទាប់ពីកប៉ាល់កុងតឺន័រ MSC Palatium III របស់ខ្លួនត្រូវបានវាយប្រហារនៅសមុទ្រក្រហមកាលពីថ្ងៃសុក្រ។ MSC Palatium III បានរងការខូចខាតដោយអគ្គីភ័យ ហើយត្រូវបានដកចេញពីសេវាកម្ម ប៉ុន្តែមិនមានសមាជិកនាវិកណាម្នាក់រងរបួសនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖RT

ចុចអាន៖ប្រធានាធិបតីហ្វីលីពីន ថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូងកាន់តែស្មុគស្មាញខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម