ព័ត៌មានអន្ដរជាតិ
អាមេរិក-កូរ៉េខាងត្បូង រៀបចំគោលការណ៍ណែនាំរួម ស្តីពីយុទ្ធសាស្ត្រនុយក្លេអ៊ែរ ទប់នឹងកូរ៉េខាងជើង
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាបង្កើតគោលការណ៍ណែនាំរួមស្តីពីយុទ្ធសាស្ត្រនុយក្លេអ៊ែរ ក្នុងគោលបំណងទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
តំណាងក្រុមប្រឹក្សានុយក្លេអ៊ែរអាមេរិក និងកូរ៉េខាងត្បូងបានជួបប្រជុំគ្នានៅមន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រ ដោយបានពិភាក្សាអំពីបញ្ហានានា រួមទាំងការចែករំលែកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនៃកងកម្លាំងនុយក្លេអ៊ែរ។
បន្ទាប់ពីកិច្ចប្រជុំនេះ ទីប្រឹក្សាសន្តិសុខជាតិរងសំខាន់របស់កូរ៉េខាងត្បូង លោក Kim Tae-hyo បានប្រាប់អ្នកសារព័ត៌មានថា ភាគីទាំងពីរបានយល់ព្រមបញ្ចប់គោលការណ៍ណែនាំទាក់ទងនឹងការរៀបចំផែនការ និងប្រតិបត្តិការយុទ្ធសាស្ត្រនុយក្លេអ៊ែរនៅពាក់កណ្តាលឆ្នាំក្រោយ។

លោក Kim បាននិយាយថា គោលការណ៍ណែនាំនេះនឹងគ្របដណ្តប់លើបញ្ហាជាច្រើនទាក់ទងនឹងការចែករំលែកព័ត៌មានទាក់ទងនឹងនុយក្លេអ៊ែរ ការបង្កើត និងនីតិវិធីពិគ្រោះយោបល់សម្រាប់វិបត្តិនុយក្លេអ៊ែរ និងប្រតិបត្តិការបណ្តាញទំនាក់ទំនងតាមពេលវេលាជាក់ស្តែងរវាងមេដឹកនាំនៃប្រទេសទាំងពីរ។
ក្នុងនោះផងដែរ ទីប្រឹក្សាសន្តិសុខជាតិរងសំខាន់របស់កូរ៉េខាងត្បូងរូបនេះក៏បាននិយាយបន្ថែមទៀតថា ភាគីទាំងពីរបានយល់ព្រមបញ្ចូលសមយុទ្ធនុយក្លេអ៊ែរនៅក្នុងសមយុទ្ធយោធារួមគ្នានៅឆ្នាំក្រោយ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកូរ៉េខាងត្បូងបន្ទាប់ពីកិច្ចពិភាក្សាបាននិយាយថា រាល់ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងមិនអាចទទួលយកបាន ហើយនឹងនាំទៅដល់ការបញ្ចប់របបដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាវាចម្បាំងកងទ័ពជើងទឹក អាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ១៤គ្រឿង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ