Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស ៣ នៅអាស៊ី ប្រឈមនឹងភាពក្រីក្រខ្លាំងជាងគេ

បានផុស

នៅ

ប្រទេសមួយចំនួននៅអាស៊ីប្រឈមមុខនឹងភាពក្រីក្រឥតឈប់ឈរ។ ប៉ុន្តែវាក៏ជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា កម្រិតនៃភាពក្រីក្រអាចប្រែប្រួលដោយសារកត្តាសេដ្ឋកិច្ច សង្គម និងនយោបាយផ្សេងៗ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនជួបប្រទះនឹងកម្រិតនៃភាពក្រីក្រខ្ពស់ជាងនៅក្នុងតំបន់មួយចំនួន។

ខាងក្រោមនេះគឺជាប្រទេសទាំង៣ ដែលមានភាពក្រីក្របំផុតនៅអាស៊ី៖

១ ប្រទេស ឥណ្ឌា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក៏ដោយ។ ប៉ុន្តែ​ឥណ្ឌា​នៅ​តែ​បន្ត​តស៊ូ​ជាមួយ​នឹង​ភាព​ក្រីក្រ​យ៉ាង​ទូលំទូលាយមកទល់សព្វថ្ងៃនេះ។ ជាពិសេសនៅតំបន់ជនបទ ​តែងតែត្រូវរដ្ឋាភិបាលផ្ដួចផ្ដើមដោយមានគោលបំណងដោះស្រាយបញ្ហានៃភាពក្រីក្រ។​ ប៉ុន្តែវានៅតែជាបញ្ហាសំខាន់ នៅក្នុងតំបន់មួយចំនួននៃប្រទេសនេះដែលពិបាកនឹងងើបឈរឲ្យខ្ពស់ជាងនេះ។

២ ប្រទេស បង់ក្លាដែស

ទោះបីជាប្រទេសបង់ក្លាដែសមានការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រក៏ដោយ ប៉ុន្តែប្រជាជនជាច្រើននៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច។ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលខ្លាំង តែងតែរងគ្រោះនឹងការខ្វះខាតជាលំដាប់។ ត្បិតថារដ្ធាភិបាលប្រទេសនេះ បាននិងកំពុងខិតខំប្រែងយ៉ាងណាក្ដី។

៣ ប្រទេស អាហ្វហ្គានីស្ថាន

ជម្លោះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអាហ្វហ្គានីស្ថាន។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​អត្រា​ភាព​ក្រីក្រ​កើនឡើង​ក្នុង​តំបន់​ជាច្រើន ខណៈដែលរដ្ធាភិបាលក៏បានព្យាយាមកាត់បន្ថយភាពក្រីក្រតាមរយៈគម្រោងសង្គម និងសេដ្ឋកិច្ចផ្សេងៗ។ ប៉ុន្តែ ភាពក្រីក្រនៅតែជាកង្វល់ចម្បងដែលប៉ះពាល់ដល់ផ្នែកមួយនៃប្រជាជន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖board

ចុចអាន៖ទស្សនិកជនភ្ញាក់ផ្អើល ក្រោយដឹងថា Suho ក្រុម EXO មានមុខដូចគ្នានឹងស្ដេចចុងក្រោយនៃរាជវង្ស Joseon

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម