ព័ត៌មានអន្ដរជាតិ
កងទ័ពជនជាតិភាគតិច មីយ៉ាន់ម៉ា ប្រកាសដណ្ដើមបានទីក្រុងជាប់ព្រំដែន ចិន
អ្នកប្រយុទ្ធរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលកំពុងតតាំងនឹងកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះបានប្រកាសដណ្តើមយកទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងរដ្ឋ Shan ពោលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិនធ្វើការសម្របសម្រួលបទឈប់បាញ់បណ្តោះអាសន្ន ។
ការប្រយុទ្ធគ្នាបានផ្ទុះមានឡើងនៅទូទាំងរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ព Arakan (AA), កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិ Ta’ang (TNLA) បានព្រួតដៃគ្នាបើកការវាយលុកកាលពីចុងខែតុលា ។
ក្រុមប្រដាប់អាវុធទាំងបី ដែលត្រូវបានគេស្គាល់ថាជា សម្ព័ន្ធបងប្អូន ៣ នាក់ បានប្រកាសដណ្តើមយកទីតាំងយោធា និងមជ្ឈមណ្ឌលសម្រាប់ធ្វើពាណិជ្ជកម្មនៅក្នុងទីក្រុង Namhsan តាមបណ្ដោយព្រំដែនជាមួយប្រទេសចិន បន្ទាប់ពីបើកការវាយប្រហារនៅតំបន់នោះជាង ២ សប្តាហ៍មុន បើទោះទីក្រុងប៉េកាំងសម្របសម្រួលបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរក៏ដោយ ។
សរុបមក ចាប់តាំងពីថ្ងៃទី២៧ ខែតុលាមក ក្រុមទ័ពព្រៃទាំងបីនេះដណ្តើមយកមូលដ្ឋានយោធាចំនួន ៤២២ កន្លែង និងទីក្រុងចំនួន ៧ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចនៃប្រទេស ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រជាជនជាងកន្លះលាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់ព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ មិនខ្វល់ ចិន សម្របសម្រួលបទឈប់បាញ់ មីយ៉ាន់ម៉ា នៅតែផ្ទុះការប្រយុទ្ធគ្នា
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត