Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ចាត់វិធានការឆ្លើយតបទៅ ហ្វាំងឡង់ ចំពោះការចូលអង្គការណាតូ

បានផុស

នៅ

តាមការអះអាងពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន, រុស្ស៊ីនឹងបង្កើតភូមិភាគយោធាថ្មីមួយ ដើម្បីពង្រឹងទីតាំងរបស់ខ្លួននៅជិតប្រទេសហ្វាំងឡង់ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តចូលអង្គការណាតូរបស់ទីក្រុងហែលស៊ិនគី។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពូទីន បានធ្វើការកត់សម្គាល់បែបនេះ ក្នុងបទសម្ភាសជាមួយអ្នកកាសែតរុស្ស៊ីឈ្មោះ Pavel Zarubin ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៧ខែធ្នូ។ លោកបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ទីក្រុង ហែលស៊ិនគី មិនដែលមានបញ្ហាណាមួយជាមួយទីក្រុងមូស្គូទេ ប៉ុន្តែឥឡូវនឹងមាន។

លោកបញ្ជាក់ថា “ពួកគេបានយក និងអូស ហ្វាំងឡង់ ចូលទៅក្នុងអង្គការណាតូ។ តើយើងមានជម្លោះជាមួយហ្វាំងឡង់ទេ? តាមពិតទៅជម្លោះទាំងអស់ រាប់បញ្ចូលទាំងធម្មជាតិនៃទឹកដីនៅពាក់កណ្តាលសតវត្សទី២០ផងដែរនោះ គឺត្រូវបានដោះស្រាយជាយូរណាស់មកហើយ។ រុស្ស៊ីពិតជាមិនមានជម្លោះទឹកដី ជាមួយរដ្ឋសមាជិកណាតូណាមួយឡើយ”។

ដើម្បីទប់ទល់នឹងការពង្រីកប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក, រុស្ស៊ីគ្រោងបង្កើតភូមិភាគយោធា Leningrad ថ្មី។ តាមឈ្មោះនេះ កងកម្លាំងថ្មី នឹងដាក់ឈរជើងនៅតំបន់ Leningrad ភាគពាយ័ព្យប្រទេស។

(រូបថត៖visegradinsight)

លើសពីនេះ លោកពូទីនបន្ថែមថា មុនពេលហ្វាំងឡង់សម្រេចចិត្តចូលរួមជាមួយណាតូ, ប្រទេសទាំងពីរបានរីករាយនឹងទំនាក់ទំនងដ៏ស្និទ្ធស្នាលបំផុត។ បញ្ហាតូចតាចតែមួយគត់ ដែ​លទីក្រុងមូស្គូនិងហែលស៊ិនគីធ្លាប់មានគឺ ជម្លោះអាជីវកម្មជុំវិញឧស្សាហកម្មកែច្នៃឈើ។

សូមបញ្ជាក់ជាថ្មី ប្រទេសហ្វាំងឡង់ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូប៉ុន្មានខែបន្ទាប់ពីជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី ផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយក្នុងខែមេសាឆ្នាំនេះ ប្រទេសនេះបានក្លាយជាសមាជិកពេញសិទ្ធិនៃប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក។

កាលពីសប្តាហ៍មុន ទីក្រុង ហែលស៊ិនគី ថែមទាំងបានប្រកាសពីផែនការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (DCA) ជាមួយសហរដ្ឋអាមេរិកទៀតផង ដែលនឹងអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោនឈរជើង ស្តុកទុកអាវុធ និងគ្រាប់រំសេវនៅក្នុងប្រទេស។ ក្រសួងការបរទេសហ្វាំងឡង់ និយាយថា ទីក្រុងហែលស៊ិនគី នឹងបើកតំបន់ចំនួន ១៥ទូទាំងប្រទេស ដែលក្នុងនោះ ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបានអនុញ្ញាតឲ្យចូល និងប្រើប្រាស់ដោយគ្មានការហាមឃាត់អ្វីទាំងអស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ទើបចូលណាតូ, ហ្វាំងឡង់ ស្រាប់តែបញ្ជូនទាហានបន្ថែមទៅព្រំដែនជាប់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម