Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ព្រមានពីការឆ្លើយតបនុយក្លេអ៊ែរ ដ៏មហន្តរាយ ទៅអាមេរិក និងកូរ៉េខាងត្បូង

បានផុស

នៅ

ក្រសួងការពារជាតិកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងពីការរៀបចំសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ហើយព្រមានថា ការប្រើប្រាស់កម្លាំងណាមួយប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងត្រូវជួបប្រទះការឆ្លើយតបជាមុន និងមានកម្លាំងដ៏មហន្តរាយ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង ​​ធ្វើ​ឡើង​បន្ទាប់​ពី​កងកម្លាំង​កូរ៉េខាងជើង ​បាញ់​សាកល្បង​មីស៊ីលផ្លោងកាលពីថ្ងៃអាទិត្យទី១៧ខែធ្នូ។ មីស៊ីលនេះ ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ហើយធ្លាក់ចូលទៅក្នុងសមុទ្រ ២០នាទីបន្ទាប់ពីការហោះឡើង។

ភ្លាមៗក្រោយការបាញ់បង្ហោះ ក្រសួងការពារជាតិកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់យោធាអាមេរិកនិងកូរ៉េខាងត្បូង ថាកំពុងបង្កើនការត្រៀមលក្ខណៈសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ដោយលើកឡើងពីកិច្ចប្រជុំនៃក្រុមប្រឹក្សានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ។ ក្នុងនោះសេតវិមាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់សមត្ថភាពពេញលេញរបស់ខ្លួន រួមទាំងនុយក្លេអ៊ែរផងដែរ ដើម្បីការពារកូរ៉េខាងត្បូងពីការវាយប្រហារដោយកូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍របស់ក្រសួង ក៏បានថ្កោលទោសវត្តមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក USS Missouri នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យផងដែរ ហើយហៅសមយុទ្ធយោធាដែលធ្វើឡើងក្នុងខែសីហាដោយកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូងថា ជាការប្រកាសសង្គ្រាមនុយក្លេអ៊ែ។

មីស៊ីលកូរ៉េខាងជើង (រូបថត៖ KCNA)

ក្រសួងនិយាយថា “យើងនឹងមិនឈរស្ងៀម មើលសកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិកឡើយ។ កងកម្លាំងកូរ៉េខាងជើង បានត្រៀមខ្លួនដើម្បីកម្ចាត់ចោលនូវការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក និងបក្ខពួករបស់គេ ក្នុងការបង្កសង្គ្រាមនុយក្លេអ៊ែរ។ រាល់ការប៉ុនប៉ងដោយមហាអំណាចអរិភាពក្នុងការប្រើប្រាស់កម្លាំងប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងត្រូវជួបប្រទះការឆ្លើយតបជាមុន និងមហន្តរាយបំផុត”។

ក្រោយស្ងប់ស្ងាត់មួយរយៈពេលខ្លី ក្នុងអំឡុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, កូរ៉េខាងជើង បានបង្កើនកម្មវិធីសាកល្បងមីស៊ីលរបស់ខ្លួនឡើងវិញ បន្ទាប់ពីការចូលកាន់តំណែងរបស់លោក ចូ បៃដិន ហើយបាញ់មីស៊ីលជាង១០០គ្រាប់ចាប់តាំងពីដើមឆ្នាំ២០២២មក។

ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក ក៏បានធ្វើសមយុទ្ធយោធារបស់ខ្លួនជាមួយកូរ៉េខាងត្បូងកាន់តែធំនិងញឹកញាប់ផងដែរ ខណៈសេតវិមានព្រមានទីក្រុងព្យុងយ៉ាងពីរដងមកហើយក្នុងឆ្នាំនេះថា ការវាយប្រហារនុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងជើង នឹងធ្វើឲ្យរបបលោក គី​ម ជុងអ៊ុន ដល់ទីបញ្ចប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ RT 

ចុចអាន៖ កូរ៉េខាងត្បូង គំរាមកម្ទេច កូរ៉េខាងជើង ឲ្យហិនហោច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥២ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម