ព័ត៌មានអន្ដរជាតិ
មេបះបោរឆ្នាំ ១៩៨៨ ដឹកនាំក្រុមលទ្ធិប្រជាធិបតេយ្យចរចាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា
អតីតមេដឹកនាំនិស្សិតដែលដឹកនាំការបះបោរខែសីហា ឆ្នាំ ១៩៨៨ នឹងដឹកនាំក្រុមរបស់ខ្លួនចរចាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដើម្បីបញ្ចប់ភាពចលាចលនយោបាយនៅក្នុងប្រទេស ។
លោក U Ko Ko Gyi ដែលជាប្រធានគណបក្សប្រជាជន (People’s Party) ត្រូវបានតែងតាំងជាមេដឹកនាំក្រុមដែលនឹងជួបមេដឹកនាំរដ្ឋាភិបាលយោធាដើម្បីរកដំណោះស្រាយចំពោះការប្រឈមមុខផ្នែកនយោបាយបច្ចុប្បន្នដែលបានកើតឡើង បន្ទាប់ពីការកាន់កាប់អំណាចដោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មេដឹកនាំជនជាតិភាគតិច Shan ម្នាក់គឺលោក U Khun Tun Oo ដែលជាអតីតប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ Shan ក៏នឹងក្លាយជាផ្នែកមួយនៃក្រុមចរចាផងដែរ ។
លោក U Khun Tun Oo បានប្រាប់សារព័ត៌មាន Myanmar Times ដោយមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមថា “យើងនឹងធ្វើការចរចារវាងភាគីទាំងពីរ ។ មនុស្សវ័យចំណាស់ក្នុងវិស័យនយោបាយនឹងដឹកនាំដំណើរការចរចា ហើយលោកប្រធាន U Ko Ko Gyi ត្រូវបានតែងតាំងជាអ្នកដឹកនាំក្នុងការចរចានេះ” ។

លោកបាននិយាយថា “យើងមិនទាន់បញ្ចេញព័ត៌មានជាសាធារណៈអំពីក្រុមនេះទេ ។ យើងគិតថាការទូត និងការចរចាគួរតែត្រូវបានធ្វើឡើងនៅពេលនេះដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន ។ ប៉ុន្តែលោកក៏បានទទួលស្គាល់ផងដែរថាការចរចាអាចនឹងបរាជ័យ” ។
លោកបន្ថែមថា “យើងបារម្ភប្រសិនបើវិធីនេះមិនដំណើរការ ។ ទោះយ៉ាងណាយើងបានជំរុញឲ្យមានការចរចារវាងភាគីទាំងពីរគឺយោធា និងគណបក្ស NLD ។ នេះជាជំហររបស់យើង” ។

ទន្ទឹមនោះរដ្ឋាភិបាលយោធាមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយលើបញ្ហានេះនៅឡើយទេ ។
ការតវ៉ាតាមដងផ្លូវបានផ្ទុះឡើងនៅទីក្រុងយ៉ាំងហ្គោន និងទីក្រុងសំខាន់ៗដទៃទៀតនៅទូទាំងប្រទេសក្នុងអំឡុងពេល ៥ ថ្ងៃចុងក្រោយនេះដោយសារលទ្ធផលនៃការកាន់កាប់អំណាចដោយរដ្ឋប្រហារនេះ ខណៈក្រុមអ្នកតវ៉ាបានអំពាវនាវឲ្យយោធាប្រគល់អំណាចជាបន្ទាន់ដល់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលពួកគេអះអាងថាឈ្នះការបោះឆ្នោតក្នុងអំឡុងពេលការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Myanmar Times
ចុចអាន ៖ ទីបំផុត សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា
ចុចអាន ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកសម័យប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក