ព័ត៌មានអន្ដរជាតិ
អាកាសធាតុនៅ ទីក្រុងសេអ៊ូល ចុះត្រជាក់ខ្លាំងដល់ -១៨ អង្សាសេ
បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងត្បូងបានឲ្យដឹងថា អាកាសធាតុនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យបានចុះត្រជាក់រហូតដល់ -១២.៤ អង្សាសេ ខណៈនៅថ្ងៃចន្ទនេះចុះត្រជាក់មកនៅចន្លោះពី -១៨ ទៅ -៣ អង្សាសេ ។

អាកាសធាតុចុះត្រជាក់ខ្លាំងបែបនេះត្រូវគេរំពឹងថា នឹងបន្តកើតឡើងពេញមួយសប្តាហ៍ ខណៈកម្រិតត្រជាក់ទាបនៅពេលព្រឹកនៅទូទាំងប្រទេស អាចនឹងធ្លាក់ចុះចន្លោះពី -១៧ អង្សាសេ និង ២ អង្សាសេ ។
ទន្ទឹមនោះ ឥទ្ធិពលនៃការចុះត្រជាក់នេះ បានគ្រប់ដណ្តប់ទៅលើតំបន់សេអ៊ូល ប៊ូសាន ដាជុន និងដេហ្គូ នៅម៉ោង ៩ យប់កាលពីថ្ងៃអាទិត្យ ខណៈអាជ្ញាធរក៏បានព្រមានពីការធ្លាក់ព្រិលខ្លាំងសម្រាប់តំបន់ភាគកណ្តាល និងភាគខាងលិចរបស់ប្រទេសផងដែរ ។

ស្របពេលជាមួយគ្នានេះ ក៏មានការដាក់ចេញសេចក្តីណែនាំ និងឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ បន្ទាប់ពីសីតុណ្ហភាពនៅពេលព្រឹកក្នុងទីក្រុងសេអ៊ូលធ្លាក់ចុះដល់ -១២ អង្សាសេក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា ខណៈសេចក្ដីណែនាំក៏ព្រមានឲ្យមានការប្រុងប្រយ័ត្ននៅសីតុណ្ហភាព ចន្លោះពី ១០ អង្សាសេទៅ -៣ អង្សាសេ ។
គួរបញ្ជាក់ថា ការចុះត្រជាក់ខ្លាំងបែបនេះ បានផ្អាកការហោះហើររបស់កូរ៉េខាងត្បូងជាង ២១១ ជើង ហើយវាក៏បង្កការខូចខាតមួយចំនួនផងដែរនៅស្ថានីយ៍រថភ្លើង ខណៈក្នុងចំណោមនោះមាន ២៨ ករណី គឺកើតមានឡើង ដោយសារតែខ្យល់បក់ខ្លាំង៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៤ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម