ព័ត៌មានអន្ដរជាតិ
ប្រទេសក្បែរខាងកម្ពុជា រកឃើញវីរុសកូរ៉ូណាប្រភេទថ្មីមួយទៀតក្នុងសត្វប្រចៀវ
វីរុសកូរ៉ូណាមួយប្រភេទដែលទាក់ទងនឹងមេរោគបង្កឲ្យមានជំងឺរាតត្បាតជាសកល ត្រូវបានគេរកឃើញនៅក្នុងឈាមរបស់សត្វប្រចៀវចំនួន៥ក្បាលដែលរស់នៅក្នុងប្រទេស ថៃ។
SARS-CoV-2 ដែលជាវីរុសបណ្តាលឲ្យមានជំងឺកូវីដ១៩ គឺមានចំណែក៩១,៥ភាគរយនៃហ្សែនរបស់វាជាមួយវីរុសទើបត្រូវបានគេរកឃើញថ្មីដែលមានឈ្មោះថា RacCS203។

វីរុសនេះត្រូវបានគេគិតថា មិនអាចឆ្លងទៅមនុស្សបានទេដោយសារវាមិនអាចភ្ជាប់ទៅនឹងសរសៃរប្រសាទ ACE2 នៅលើកោសិកាមនុស្សដែលជាច្រកចេញចូលរបស់ជំងឺកូវីដទៅក្នុងខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ អង្គបដិប្រាណដែលចរាចរនៅក្នុងឈាមរបស់សត្វប្រចៀវនិងសត្វពង្រូល ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការបន្សាបវីរុស SARS-CoV-2។
អ្នកជំនាញប៉ាន់ស្មានថា ភាពផ្ទុយគ្នាខាងជីវសាស្រ្តនេះបង្ហាញថា វីរុសកូរ៉ូណានៅក្នុងខ្លួនសត្វប្រចៀវមិនអាចឆ្លងទៅមនុស្សបានទេ។

ផ្ទុយទៅវិញអ្នកនិពន្ធគិតថា វីរុសកូរ៉ូណាអាចវិវត្តសមត្ថភាពក្នុងការចម្លងចូលកោសិការបស់មនុស្សបន្ទាប់ពីវាឆ្លងចូលទៅក្នុងសត្វទទួលរោគបន្ទាប់ ដូចជាសត្វពង្រូលជាដើមព្រោះវាធ្វើឲ្យវីរុសបម្លែងខ្លួននិងផ្លាស់ប្តូរទ្រង់ទ្រាយ។
ការរកឃើញទាំងនេះគឺស្របនឹងសេចក្តីប្រកាសកាលពីម្សិលមិញពីអង្គការសុខភាពពិភពលោកដែលថា ជំងឺរាតត្បាតនេះទំនងជាលេចចេញពីលក្ខណៈធម្មជាតិ ហើយវីរុសនេះមិនមែនលេចចេញពីមន្ទីរពិសោធន៍ទេ។
ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកក បានយកសំណាកពីសត្វប្រចៀវនៅក្នុងដែនជម្រកសត្វព្រៃមួយកន្លែងនៅភាគខាងកើតប្រទេសថៃ។

ពួកគេបានធ្វើការពិនិត្យហ្សែនលើវីរុសថ្មីនេះ ដើម្បីរកឲ្យឃើញថាតើវាទាក់ទងនឹងមេរោគឆ្លងប្រភេទផ្សេងទៀតយ៉ាងដូចម្តេច រួមទាំងវីរុស SARS-CoV-2ផងដែរ។
ការរកឃើញវីរុសថ្មីនេះ បានធ្វើឲ្យគេយល់ដឹងកាន់តែច្បាស់អំពីខ្សែស្រឡាយរបស់មេរោគកូរ៉ូណា។
កាលពីមុន វីរុសស្រដៀងគ្នានេះត្រូវបានគេរកឃើញតែនៅក្នុងប្រទេសចិននិងជប៉ុនប៉ុណ្ណោះ ប៉ុន្តែវត្តមាននៃវីរុសនេះនៅក្នុងប្រទេសថៃបានបង្ហាញថា វាមានច្រើនជាងអ្វីដែលគេធ្លាប់បានជឿទៅទៀតហើយទំនងជារីករាលដាលនៅចម្ងាយជាង៤៨២៨.០៣២គីឡូម៉ែត្រនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ