ព័ត៌មានអន្ដរជាតិ
មង្គលការកូនមហាសេដ្ឋីនៅប្រទេស ចិន ផ្អើលអស់មនុស្សមួយទីក្រុង
កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសចិនមានការភ្ញាក់ផ្អើលចំពោះពិធីមង្គលការដ៏អស្ចារ្យបំផុត របស់កូនប្រុសសេដ្ឋីយីវ ពិធីមង្គលការនេះមិនត្រឹមតែមានទំហំធំ និងមានឥទ្ធិពលផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ។ តែក៏បង្ហាញពីស្ទីលគ្រួសារអ្នកមានគ្រប់យ៉ាងមិនចេះខ្វះផងដែរ។

តាមរបាយការណ៍បានរកឃើញថា ថ្លៃបណ្ណាការដែលផ្តល់ឲ្យកូនក្រមុំមានតម្លៃដល់ទៅ ១.២ពាន់លានយន់ ហើយកូនកំលោះថែមទាំងរស់នៅក្នុងវិមានមួយដែលព័ទ្ធជុំវិញដោយបឹង Li Ming ។ ត្រូវបានគេស្គាល់ផងដែរថាជា វិមានលេខ១ ក្នុងទីក្រុង Yiwu ដែលត្រូវបានប្រើជាកន្លែងរៀបអាពាហ៍ពិពាហ៍នាពេលនេះផងដែរ។
ក្នុងនោះគេសង្កេតឃើញថា ច្រកចូលវិមានគឺឆ្លងកាត់ស្ពានដែលលាតសន្ធឹងប្រវែង ២ គីឡូម៉ែត្រ ហើយត្រូវបានគ្របដណ្តប់ដោយកំរាលព្រំពណ៌ក្រហមភ្លឺ តុបតែងដោយ satin ពណ៌ក្រហមងងឹត។ ខាងមុខវិមានពោរពេញទៅដោយរថយន្តប្រណិតគ្រប់ប្រភេទ រួមទាំង Rolls-Royce មួយចំនួនទៀត។ ដែលនេះបានបង្ហាញពីធនធានហិរញ្ញវត្ថុដ៏រឹងមាំនៃគ្រួសាររបស់កូនកំលោះ។
សាលមង្គលការត្រូវបានតុបតែងដោយគ្រឿងតុបតែងដ៏មានតម្លៃពីជញ្ជាំងដល់ដំបូល ដូចជាតុ និងកៅអីធ្វើពីឈើពី Huanghuali ផ្ទាំងគំនូរដែលស្រោបដោយគ្រឿងស្មូន និងគ្រឿងសង្ហារឹមបែបអឺរ៉ុប ឬ chandeliers គ្រីស្តាល់ដ៏ស្រស់ស្អាត ធ្វើឲ្យអ្នកដែលទៅចូលរួម មានអារម្មណ៍ដូចជានៅក្នុងវាំងដែលមានទ្រព្យសម្បត្តិមហាសាល។
លើសពីនេះទៀតដែរ មានសេចក្តីរាយការណ៍ថា ការរៀបចំកន្លែងរៀបការត្រូវចំណាយប្រាក់រាប់លានយន់។ ហើយការរៀបការទាំងមូលត្រូវចំណាយអស់រាប់សិបលានយន់ពីលើ។ នៅពេលភ្ញៀវម្នាក់ៗមកដល់ព្រឹត្តិការណ៍ អ្នករត់តុនឹងបង្ហាញជូនអ្នកនូវវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតមួយ នេះរួមបញ្ចូលទាំងស្រា Moutai ល្អពីរដប និងបារីដ៏មានតម្លៃចំនួនបួនថង់ ដែលមានតម្លៃសរុប១,៥០០យន់។ មិនត្រឹមតែប៉ុណ្ណោះ នឹងមានកាដូពិសេសជូនភ្ញៀវដែលមានសំណាង រួមទាំងកាតហ្គាសជាង ១០០ សន្លឹក តម្លៃ ពាន់ យន់ ទូរស័ព្ទដៃ ៥០ គ្រឿង និងសូម្បីតែដុំមាស។

របាយការណ៍ក៏បានបញ្ជាក់បន្ថែមទៀតថា នេះគឺពិតជាគូស្នេហ៍សំបូរទ្រព្យពិតៗ។ តាមរយៈរូបថតអាចមើលឃើញថាកូនកំលោះក្រមុំមើលទៅស្រស់ស្អាតខ្លាំង ខណៈដែលពួកគេបានកាន់ដៃគ្នាបង្ហាញខ្លួនក្នុងឈុតអាពាហ៍ពិពាហ៍សូត្របែបប្រពៃណីចិន ដែលមានលំនាំប៉ាក់យ៉ាងល្អិតល្អន់។ កូនកំលោះគឺជាកូនប្រុសរបស់ Wu Wenhong ដែលជាអ្នកមានបំផុតនៅទីក្រុង Yiwu ។ ចំណែកឯកូនក្រមុំគឺជាកូនស្រីរបស់បុរសអ្នកមានម្នាក់នៅក្នុងខេត្ត Jiangsu ។

ពិធីមង្គលការនេះ មិនត្រឹមតែធ្វើឲ្យមនុស្សមើលឃើញពីអំណាចលុយប៉ុណ្ណោះទេ។ ប៉ុន្តែក៏ឃើញភាពស្រស់ស្អាតនៃសេចក្តីស្រឡាញ់ផងដែរ។ មិនថាអ្នកមានឬក្រ ស្នេហាពិតមិនអាចកាត់ថ្លៃបាន។ ហើយក្នុងនោះ អ្នកលេងអ៉ិនធើណេតជាច្រើនបានចូលទៅបញ្ចេញមតិថា សង្ឃឹមថាគូស្វាមីភរិយាថ្មីរស់នៅដោយសុភមង្គលរហូតទៅ៕






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sohu
ចុចអាន៖រូបភាពប្តីប្រពន្ធជនជាតិចិន ទិញផ្ទះដំបូង ធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តខ្លាំង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ