ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំង អ៊ីស្រាអែល អំពាវនាវឲ្យមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទោះប្រទេសកំពុងជាប់ដៃធ្វើសង្គ្រាម
មេដឹកនាំគណបក្សប្រឆាំងរបស់អ៊ីស្រាអែល លោក Yair Lapid កាលពីថ្ងៃអាទិត្យបានអំពាវនាវឲ្យមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីភ្លាមៗ ដោយមិនខ្វល់ថា ប្រទេសកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបនោះឡើយ ។

លោក Lapid បានប្រាប់កាសែត Yedioth Ahronoth ថា “លោក Benjamin Netanyahu មិនអាចបន្តអង្គុយកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានទៀតនោះទេ ហើយការបោះឆ្នោតក៏អាចធ្វើឡើង ក្នុងអំឡុងពេលប្រទេសមានសង្រ្គាមផងដែរ” ។
នេះជាលើកទីមួយហើយសម្រាប់មេដឹកនាំគណបក្សប្រឆាំងអ៊ីស្រាអែល ដែលអំពាវនាវឲ្យមានការបោះឆ្នោតភ្លាមៗ ទាំងដែលប្រទេសបើកប្រតិបត្តិការសងសឹកនៅក្នុងតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធ ខណៈការអំពាវនាវានេះបានកើតមានឡើង ចំពេលមានការរិះគន់កាន់តែខ្លាំងឡើងលើលោក Netanyahu ជុំវិញការអសមត្ថភាពមិនអាចទប់ស្កាត់ចំពោះការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ។
បើយោងតាមការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងវិទ្យាស្ថាន Lazar និងចេញផ្សាយដោយកាសែត Maariv របស់អ៊ីស្រាអែលបានឲ្យដឹងថា មានតែ ២៧ ភាគរយប៉ុណ្ណោះនៃប្រជាជនអ៊ីស្រាអែលទុកចិត្តលោក Netanyahu គឺជាមេដឹកនាំត្រឹមត្រូវក្នុងការដឹកនាំរដ្ឋាភិបាល ខណៈ ៤៩ ភាគរយពេញចិត្តលោក Benny Gantz មេដឹកនាំគណបក្សរួបរួមជាតិ គឺជាឥស្សរជនដ៏ល្អបំផុតក្នុងការដឹកនាំរដ្ឋាភិបាលរបស់អ៊ីស្រាអែល ។

ទន្ទឹមនោះ ប្រជាជនអ៊ីស្រាអែលជាច្រើនរំពឹងថា ការស៊ើបអង្កេតក្រោយសង្គ្រាមលើការវាយប្រហាររបស់ក្រុមហាម៉ាស នឹងបញ្ចប់អាជីពនយោបាយរបស់លោក Netanyahu ក្រោយលោកត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៅចុងឆ្នាំ ២០២២ ខណៈនាយករដ្ឋមន្ត្រីរូបនេះក៏មិនទាន់ចេញការឆ្លើយតបណាមួយទៅកាន់លោក Lapid ផងដែរ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១៨,៨០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី និង ៥១,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កងទ័ព អ៊ីស្រាអែល បើកការវាយប្រហារលើជំរំជនភៀសខ្លួននៅហ្គាហ្សា សម្លាប់មនុស្សយ៉ាងតិច ៩០ នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត