ព័ត៌មានអន្ដរជាតិ
ក្រុងហាណូយ គ្រោងដាំដើមឈើដល់ ២៥ ម៉ឺនដើមនៅឆ្នាំក្រោយ
ទីក្រុងហាណូយគ្រោងនឹងដាំដើមឈើចន្លោះពី ២០០,០០០ ទៅ ២៥០,០០០ ដើមក្នុងឆ្នាំ ២០២៤ ដោយកំណត់គោលដៅបង្កើនទំហំទីក្រុងបៃតងកើន ៥ ដងពោលពី ៨ ទៅ ១០ ម៉ែត្រការ៉េក្នុងមនុស្សម្នាក់នៅឆ្នាំ ២០២៥ ។
ផែនការនេះត្រូវបានលើកឡើងនៅក្នុងគ្រោងការណ៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ ដែលទើបចេញថ្មីៗនេះពីគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ។ ដើមឈើចន្លោះពី ១០០,០០០ ទៅ ១២០,០០០ ដើម ក៏នឹងត្រូវដាំនៅខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈចំនួនដែលនៅសល់ត្រូវដាំឲ្យអស់មុនខែតុលា ។
ដើមឈើទាំងនោះ នឹងត្រូវដាំនៅទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌ តំបន់ទីក្រុងថ្មី និងអគារសាធារណៈ ក៏ដូចជានៅតាមបណ្តោយផ្លូវដឹកជញ្ជូនផងដែរ។
បើតាមស្ថិតិរបស់ទីក្រុងហាណូយបានបង្ហាញថា ទីក្រុងបានដាំដើមឈើជាង ៧៨៣,០០០ ដើម ចាប់តាំងពីឆ្នាំ ២០២១ ដើម្បីឆ្លើយតបទៅនឹងកម្មវិធីដាំដើមឈើចំនួន ១ ពាន់លានដើមនៅទូទាំងប្រទេសក្នុងរយៈពេលចន្លោះឆ្នាំ ២០២១ ដល់ ២០២៥។
គម្រោងនេះ បានធ្វើឲ្យដើមឈើសរុបនៅទីក្រុងហាណូយ ឈានដល់ចំនួន ១.៨ លានដើម ហើយផ្ទៃដីព្រៃឈើសរុបរបស់ទីក្រុងឈានដល់ជិត ១៨,៦០០ ហិកតា ជាមួយនឹងអត្រាគ្របដណ្តប់ព្រៃឈើជិត ៦ ភាគរយ ។ ទោះជាយ៉ាងណាក៏ដោយ សមាមាត្រទំហំទីក្រុងបៃតងក្នុងហាណូយបច្ចុប្បន្នមានប្រហែល ២ ម៉ែត្រការ៉េប៉ុណ្ណោះក្នុងមនុស្សម្នាក់ ខណៈដែលស្តង់ដារសម្រាប់ការក្លាយជាទីក្រុងពិសេស គឺយ៉ាងហោចណាស់ ៦ ទៅ ៧ ម៉ែត្រការ៉េក្នុងមនុស្សម្នាក់៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល