ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅចិន សម្លាប់មនុស្ស ១១១នាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារទី១៩ខែធ្នូថា មនុស្សយ៉ាងតិច១១១នាក់ ត្រូវបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ នៅខេត្ត Gansu ភាគពាយព្យរបស់ប្រទេសចិន។

គ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ វាយប្រហារនៅថ្ងៃចន្ទវេលាម៉ោង១១:៥៩នាទីយប់ (ម៉ោងក្នុងស្រុក) ហើយក្រោយមក ក្រុមមន្ត្រីបានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់ និងបញ្ជូនបុគ្គលិកជួយសង្គ្រោះទៅកាន់តំបន់នោះ។
យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS), គ្រោះរញ្ជួយដីនេះ កើតឡើងនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Lanzhou នៃខេត្ត Gansu។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua, មនុស្ស ៩៦នាក់ផ្សេងទៀតក៏ត្រូវរបួសផងដែរក្នុងខេត្តនេះ។ ដោយឡែក មនុស្ស៩នាក់ ក៏ស្លាប់និង១២៤នាក់ទៀតរងរបួសផងដែរ ក្នុងទីក្រុង Haidong នៃខេត្ត Qinghai ដែលស្ថិតនៅជិតខាង។
គ្រោះរញ្ជួយដីនេះបានបណ្តាលឲ្យខូចខាតយ៉ាងដំណុំ ធ្វើឲ្យផ្ទះដួលរលំ ហើយមនុស្សម្នានាំគ្នារត់រកកន្លែងសុវត្ថិភាព ខណៈការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ក៏ត្រូវបានកាត់ផ្តាច់នៅក្នុងភូមិនៅតំបន់មួយចំនួនផងដែរ។
សូមបញ្ជាក់ថា ការរញ្ជួយដី មិនមែនជារឿងចម្លែកទេនៅចិន។ កាលពីខែសីហា គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ បានវាយប្រហារភាគខាងកើតប្រទេសនេះ ដោយបណ្តាលឲ្យមនុស្ស២៣នាក់រងរបួស និងបាក់អគាររាប់សិបខ្នង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ New Straits Times

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ