Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ស៊ើបអង្កេត ក្រោយមានអ្នកលួចដាក់ឧបករណ៍ថតសំឡេង ក្នុងបន្ទប់ធ្វើការរបស់មេទ័ព

បានផុស

នៅ

ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម បន្ទាប់ពីឧបករណ៍ស្តាប់សំឡេងសម្ងាត់ ត្រូវបានរកឃើញនៅក្នុងបន្ទប់ធ្វើការមួយ របស់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស លោក Valery Zaluzhny។

អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលោក Valery Zaluzhny (រូបថត៖ Newsweek)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបករណ៍នេះ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទទី១៨ខែធ្នូ ប៉ុន្តែដោយសារតែវាបង្កើតឡើងពីសមាសធាតុនៃប្រភពដើមដែលគេមិនស្គាល់ ជាហេតុធ្វើឲ្យពិបាកក្នុងការកំណត់អត្តសញ្ញាណអ្នកលូចដាក់។

យោងតាមសេចក្តីថ្លែងការណ៍របស់ SBU នៅលើ Telegram បានឲ្យដឹងថា ឧបករណ៍នេះមិនដំណើរការទេ ហើយក៏គ្មានទិន្នន័យ ឬការបញ្ជូនសំឡេងណាមួយត្រូវបានរកឃើញនោះដែរ ។

អាជ្ញាធរបានសង្កត់ធ្ងន់ថា ឧបករណ៍នេះ មិនត្រូវបានគេរកឃើញនៅក្នុងការិយាល័យផ្ទាល់ខ្លួនរបស់លោក Zaluzhny នោះទេ ប៉ុន្តែស្ថិតនៅក្នុងបន្ទប់មួយដែលគាត់អាចប្រើប្រាស់សម្រាប់ធ្វើការងារ នៅពេលណាមួយ។

(រូបថត៖ obozrevatel)

ស្របពេលជាមួយគ្នានោះ អតីតអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Anna Malyar បានប្រតិកម្មចំពោះរឿងនេះ ដោយនិយាយថា ការលេចធ្លាយព័ត៌មានសម្ងាត់ ពីទីបញ្ជាការយោធារបស់ប្រទេសនេះ បានកើតឡើងមួយលើកជាពីរលើកកាលពីអតីតកាល។

លោកស្រី Malyar បានសរសេរនៅលើ Telegram កាលពីថ្ងៃចន្ទថា “ខ្ញុំមិនដឹងថា អ្នកណាចង់ស្តាប់សម្តីអគ្គមេបញ្ជាការ ឬថាតើពួកគេចង់ស្តាប់អ្វីនោះទេ។ យ៉ាងណា យើងត្រូវគិតគូរឲ្យមែនទែន អំឡុងការប្រាស្រ័យទាក់ទងរវាងមេទ័ពអ៊ុយក្រែន និងមន្ត្រីការពារជាតិ”។

អតីតអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Anna Malyar (រូបថត៖ PAP)

លោក Zaluzhny ត្រូវ​បាន​គេ​រាយការណ៍ថា ហាក់មានភាពរកាំរកូស​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Vladimir Zelensky បន្ទាប់​ពី​ឧត្តមសេនីយ៍​រូបនេះ​ប្រាប់សារព័ត៌មាន The Economist កាល​ពី​ខែ​តុលា​ថា ជម្លោះ​ជាមួយ​​រុស្ស៊ី​បានដើរ​ដល់ផ្លូវ​ទាល់ហើយ។

មិនយូរប៉ុន្មាន ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានស្តីបន្ទោសជាសាធារណៈចំពោះមេបញ្ជាការរូបនេះ ជុំវិញការអះអាងរបស់គាត់អំពីស្ថានភាពនៅសមរភូមិជួរមុខ ហើយលោក Zelensky បានបណ្តេញមន្ត្រីជាន់ខ្ពស់ម្នាក់។ មេដឹកនាំ​អ៊ុយក្រែនក៏​​ព្រមាន​មេ​បញ្ជាការ​កំពូល​របស់​ខ្លួន ​ឲ្យ​នៅ​ក្រៅ​ឆាក​នយោបាយផងដែរ ដោយ​អះអាង​ថា​ វា​ជា​កំហុស​ដ៏​ធំ​មួយ​នៅ​ពេល​​ឥស្សរជន​យោធា តាំងខ្លួន​ជា​អ្នក​នយោបាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន ដាក់ប្រមុខព្រះវិហាររុស្ស៊ី ក្នុងបញ្ជីតាមចាប់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

សន្តិសុខសង្គម៩ ម៉ោង មុន

ជនជាតិចិន​៥នាក់ ដែលផ្ទុះអាវុធនៅ​អគារ​រតនៈសម្បត្តិ ត្រូវ​តុលាការចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រទេស​តំបន់​អាស៊ាន និង​ចក្រ​ភព​អង់​គ្លេស​រៀប​ចំវេទិកា ស្តីពីការ​អភិវឌ្ឍន៍​ក្របខណ្ឌ​និរន្តរភាព​សេដ្ឋកិច្ច​ច្នៃប្រឌិត

អង្គរក្ស
សន្តិសុខសង្គម២៤ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២១ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៦ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម