Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយប្រហារតាមអាកាសលើតំបន់ជំរំជនភៀសខ្លួន Jabalia សម្លាប់មនុស្សជាង ១០០នាក់

បានផុស

នៅ

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្ស ១១០ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ Jabalia ភាគខាងជើងជ្រោយហ្គាហ្សា ខណៈការប្រយុទ្ធគ្នានៅទូទាំងទឹកដីប៉ាឡេស្ទីន កំពុងបន្តទាំងគ្មានសញ្ញាថមថយ។

(រូបថត៖ ANADOLU)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ មនុស្ស៥០នាក់ត្រូវបានគេរាយការណ៍ថាបាត់បង់ជីវិត និងរាប់សិបនាក់ជាប់នៅក្រោមគំនរបាក់បែក ពេលដែលលំនៅដ្ឋានចំនួន៣ នៅក្នុងជំរំជនភៀសខ្លួន Jabalia រងការវាយប្រហារ ប៉ុន្តែក្រោយមក តួលេខក៏បានកើនឡើង។

ជំរំជនភៀសខ្លួន Jabalia គឺជាចំណុចផ្តោតនៃប្រតិបត្តិការដីគោករបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយការវាយប្រហារតាមអាកាស កាន់តែញឹកញាប់ឡើងៗ ចាប់តាំងពីរថក្រោះអ៊ីស្រាអែល ដកថយចេញពីជំរំនេះ កាលពីចុងសប្តាហ៍។

(រូបថត៖ ANADOLU)

ទោះបីជាយ៉ាងណាក៏ដោយ យោធា​អ៊ីស្រាអែលអះអាង​ថា ​ខ្លួន​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ហេដ្ឋារចនាសម្ព័ន្ធ​របស់ក្រុម​ហាម៉ាស នៅ​ក្នុង​តំបន Jabalia ប៉ុណ្ណោះ។

ការវាយប្រហារនេះកើតឡើង ចំពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក ទៅដល់ទីក្រុង Tel Aviv ដើម្បីពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែល លើវិធីកាត់បន្ថយការប្រយុទ្ធគ្នាដើម្បីការពារជនស៊ីវិល។

(រូបថត៖ YAHOO)

ដោយឡែក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ត្រូវបានគេរំពឹងថានឹងបោះឆ្នោត លើសេចក្តីសម្រេចដែលអំពាវនាវឲ្យបញ្ឈប់អរិភាពជាបន្ទាន់ និងប្រកបដោយនិរន្តរភាពផងដែរ ចំពេលមានរបាយការណ៍នៃការពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីដ៏មានសក្តានុពល ដើម្បីធានាឲ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបន្ថែមទៀត។

សូមបញ្ជាក់ជាថ្មី តំបន់ហ្គាហ្សាត្រូវបំផ្លិចបំផ្លាញដោយសង្រ្គាមរយៈពេល១០សប្តាហ៍ ដែលបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីមុនមកពីសំណាក់ខ្មាន់កាំភ្លើងក្រុមហាម៉ាស លើភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះមានមនុស្សយ៉ាងតិច ១,២០០ នាក់ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ និងប្រហែល ២៤០ នាក់ត្រូវចាប់ជាចំណាប់ខ្មាំង ហើយចាប់តាំងពីពេលនោះមក មនុស្សជាង ១៩,៤០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ដែលប្រហែល ៧០% ជាស្ត្រី និងកុមារ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ីស្រាអែល រកឃើញផ្លូវក្រោមដីធំបំផុតរបស់ក្រុមហាម៉ាស លាតសន្ធឹងជិតព្រំដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៤ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៥ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម