Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងពិភពលោកឡើងថ្លៃ ក្រោយក្រុមហ៊ុនប្រេង អង់គ្លេស ផ្អាកដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម

បានផុស

នៅ

ក្រុមហ៊ុនប្រេង​យក្សរបស់អង់គ្លេស BP បានប្រកាសផ្អាកដឹកជញ្ជូន​ប្រេង​ឆ្លងកាត់សមុទ្រក្រហមជាបណ្តោះអាសន្ន បន្ទាប់ពីមានការវាយប្រហារថ្មីៗពីសំណាក់ក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែន ដោយក៏បានជំរុញតម្លៃប្រេងកើនឡើងខ្ពស់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបញ្ជាក់ថា ការសម្រេចចិត្ត​ផ្អាកដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម គឺដោយសារតែមើលឃើញពីស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនសម្រាប់ផ្លូវដឹកជញ្ជូន ។​​ ដូចនេះ ក្រុមហ៊ុនត្រូវតែធ្វើការសម្រេចដោយប្រុងប្រយ័ត្ន ហើយកំពុងស្ថិតក្រោមការត្រួតពិនិត្យជាបន្តបន្ទាប់លើបញ្ហាប្រែប្រួលនៅក្នុងតំបន់ផងដែរ ។

សម្រាប់ការផ្អាកនេះដែរ បានជំរុញឲ្យតម្លៃប្រេងពិភពលោក ដូចជាក្រុមហ៊ុនប្រេងឆៅ Brent ឡើងថ្លៃជិត ៣ ភាគរយ ដោយដាក់លក់ក្នុងតម្លៃ ៧៣.៤៩ ដុល្លារក្នុងមួយបារ៉ែល ខណៈក្រុមហ៊ុនប្រេងអាមេរិក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៧៨.៦៨ ដុល្លារក្នុងមួយបារ៉ែល ។​

សមុទ្រក្រហមគឺជាផ្លូវសមុទ្រដែលប្រើញឹកញាប់បំផុតរបស់ពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង និងឥន្ធនៈ ខណៈក្រុមហ៊ុនដឹកជញ្ជូនធំៗ បានចាប់ផ្តើមឈប់ប្រើប្រាស់ផ្លូវនៅសមុទ្រក្រហម ក្រោយការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ ។

គួរបញ្ជាក់ថា ការវាយប្រហារជាហូរហែនេះកើតមានឡើង បន្ទាប់ពីលោក Yahya Seri អ្នកនាំពាក្យយោធានៃក្រុមហ៊ូធីបានប្រកាសនៅលើបណ្តាញ X កាលពីខែវិច្ឆិកាថា នឹងកំណត់គោលដៅលើនាវាដែលមានទង់ជាតិអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម