ព័ត៌មានអន្ដរជាតិ
UN ព្រមាន មីយ៉ាន់ម៉ា កំពុងឈរនៅ “មាត់ជ្រោះមហន្តរាយ” ផ្នែកមនុស្សធម៌
អង្គការសហប្រជាជាតិ (UN) បានចេញការព្រមានកាលពីថ្ងៃចន្ទថា បច្ចុប្បន្នប្រជាជនមីយ៉ាន់ម៉ាប្រមាណមួយភាគបី ឬជាង ១៨ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ ហើយអង្គការក៏ព្យាយាមស្វែងរកការបរិច្ចាគប្រាក់ ១ ពាន់លានដុល្លារបន្ថែមទៀតផងដែរនៅឆ្នាំក្រោយដើម្បីប្រយុទ្ធប្រឆាំងនឹងតម្រូវការចាំបាច់ទាំងអស់ ខណៈស្ថានភាពមនុស្សធម៌ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងស្ថិតនៅមាត់ជ្រោះមហន្តរាយ ចាប់តាំងពីរដ្ឋប្រហារកាលពីជិត ៣ ឆ្នាំមុនមក ។

របាយការណ៍របស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា “នៅឆ្នាំ ២០២៤ ខាងមុខ ប្រទេសមីយ៉ាន់ម៉ានឹងនៅតែបន្តកើតមានជម្លោះហិង្សា ជួបវិបត្តិមនុស្សធម៌កាន់តែជ្រៅទៅៗ និងឈរនៅលំដាប់មួយអន់បំផុត ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារឡើងកាន់អំណាចនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ខណៈប្រជាជនស៊ីវិលកំពុងរស់នៅទាំងភ័យខ្លាច” ។
លោក Marcoluigi Corsi អ្នកសម្របសម្រួលកិច្ចការមនុស្សធម៌បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ាបានព្រមានថា ប្រជាជន ១៨.៦ លាននាក់ដែលកំពុងត្រូវការជំនួយមនុស្សធម៌នាពេលបច្ចុប្បន្ននេះ គឺច្រើនជាងឆ្នាំមុនចំនួន ១ លាននាក់ និងច្រើនជាងរហូតដល់ ១៩ ដងកាលពីឆ្នាំ ២០២០ នៅមុនពេលរដ្ឋប្រហារកើតឡើង ។

អ្នកសម្របសម្រួលបញ្ជាក់ថា “កុមារប្រមាណ ៦ លាននាក់កំពុងរស់នៅទាំងមានវិបត្តិទ្រង់ទ្រាយធំ ដោយសារការផ្លាស់ទីលំនៅ កង្វះការថែទាំសុខភាព និងការអប់រំ ភាពអសន្តិសុខស្បៀងអាហារ និងកង្វះអាហារូបត្ថម្ភ រួមជាមួយនឹងហានិភ័យនៃបញ្ហាផ្លូវចិត្តជាដើម” ។
របាយការណ៍នេះបានគូសបញ្ជាក់ទៀតថា មនុស្សជិត ២.៦ លាននាក់ត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ គិតត្រឹមថ្ងៃទី១១ ខែធ្នូ ដោយកើនឡើង ១.១ លាននាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងនោះមានមនុស្សជាង ៦៦ ម៉ឺននាក់ត្រូវបានរើទីលំនៅ ចាប់តាំងពីចុងខែតុលា ចំពេលជម្លោះកាន់តែផ្ទុះខ្លាំងឡើងរវាងកងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើងនៃប្រទេស ។
គួរបញ្ជាក់ថា នៅឆ្នាំ ២០២៤ ខាងមុខនេះ OCHA បានអំពាវនាវឲ្យមានជំនួយអាទិភាព ឬការបរិច្ចាគថវិកាចំនួន ៩៩៤ លានដុល្លារដើម្បីជួយទៅដល់ប្រជាជន ៥.៣ លាននាក់ ខណៈនៅឆ្នាំ ២០២៣ នេះ ជំនួយអាទិភាពសម្រាប់ផ្ដល់ទៅឲ្យប្រជាជនប្រមាណ ១.៩ លាននាក់ គឺមិនបានទៅដល់ដៃពួកគេនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ កងទ័ពជនជាតិភាគតិច មីយ៉ាន់ម៉ា ប្រកាសដណ្ដើមបានទីក្រុងជាប់ព្រំដែន ចិន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ