ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន ជប៉ុន ដាក់តម្លៃចរចាជាង ១៤ ពាន់លានដុល្លារទិញយកក្រុមហ៊ុនដែក អាមេរិក
ក្រុមហ៊ុនផលិតដែកដ៏ធំបំផុតរបស់ជប៉ុន Nippon Steel បានឲ្យតម្លៃជាង ១៤ ពាន់លានដុល្លារ ក្នុងការចរចាទិញយកក្រុមហ៊ុនផលិតដែករបស់អាមេរិក US Steel ។
នៅក្នុងកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុន Nippon នឹងបង់ប្រាក់ចំនួន ៥៥ ដុល្លារក្នុងមួយហ៊ុន ហើយការទិញយកនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវសមត្ថភាពផលិតដែកថែបឆៅប្រចាំឆ្នាំសរុបរបស់ខ្លួនដល់ទៅ ៨៦ លានតោន ខណៈមុននឹងចរចាជាមួយក្រមហ៊ុនដែកជប៉ុន ក្រុមហ៊ុន US Steel ធ្លាប់បានបដិសេដសំណើរពីដៃគូរប្រជែង Cleveland-Cliffs ក្នុងតម្លៃ ៧.២៥ ពាន់លានដុល្លារកាលពីខែសីហាកន្លងទៅ ។
ទន្ទឹមនោះ តាមការបញ្ជាក់ពីនាយកប្រតិបត្តិ Nippon Steel បានឲ្យដឹងថា ក្រុមហ៊ុននឹងដាក់ក្រុមហ៊ុនដែកអាមេរិកធ្វើជាបុត្រសម្ព័ន្ធ ដោយរក្សាឈ្មោះដើម និងការិយាល័យកណ្តាលនៅទីក្រុង Pittsburgh ដដែល ។
ស្របពេលជាមួយគ្នានេះ ប្រសិនបើទិញបានក្រុមហ៊ុនដេកអាមេរិកនោះមែន Nippon Steel នឹងក្លាយជាក្រុមហ៊ុនផលិតដែកដ៏ធំបំផុតលំដាប់លេខ ៣ របស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុនចិន Baowu Steel Group ស្ថិតនៅលំដាប់លេខ ១ ។
គួរបញ្ជាក់ថា US Steel ធ្លាប់ជាក្រុមហ៊ុនធំជាងគេលើពិភពលោកដែលបានដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មអាមេរិកអស់រយៈពេលជាងមួយសតវត្សមកហើយ ហើយក្រុមហ៊ុនក៏បានផ្គត់ផ្គង់ដល់យោធានូវសម្ភារៈសម្រាប់ផលិតយន្តហោះចម្បាំង កប៉ាល់ និងរថក្រោះក្នុងអំឡុងពេលសង្គ្រាមលោកទាំងពីរផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Japan Times
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់