ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅចិន សម្លាប់មនុស្សដល់១១៨នាក់ ខណៈក្រុមជួយសង្គ្រោះ តស៊ូក្នុងសីតុណ្ហភាពក្រោមសូន្យអង្សាសេ
ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រនៅខេត្ត Gansu ប្រទេសចិន បានកើនឡើងដល់១១៨នាក់ហើយ ខណៈគេគិតថានឹងមានមនុស្សស្លាប់បន្ថែមទៀត។

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកជួយសង្គ្រោះ កំពុងរុករកតាមគំនរបាក់បែក ទាំងក្នុងអាកាសធាតុដ៏ត្រជាក់។
អាជ្ញាធរនិយាយថា មនុស្សពីរនាក់ទៀត បានស្លាប់នៅខេត្ត Qinghai ដែលនាំឲ្យមនុស្សស្លាប់នៅទីនោះកើនឡើងដល់១៣នាក់ ហើយមនុស្សប្រហែល១០៥នាក់ ក៏បានស្លាប់ផងដែរនៅក្នុងខេត្ត Gansu ជាមួយអ្នករងរបួសសរុប២៦៦នាក់នៅទូទាំងខេត្តទាំងពីរ។

ក្រុមអ្នកពន្លត់អគ្គិភ័យ ទាហាន និងប៉ូលិសកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងសីតុណ្ហភាពចុះដល់ -១៣អង្សាសេ ថ្វីបើអាជ្ញាធរព្រមានថា ការរញ្ជួយដីតូចៗ អាចនឹងកើតឡើងជាបន្តក៏ដោយ។
សីតុណ្ហភាព បានធ្លាក់ចុះដល់កម្រិតត្រជាក់បំផុត នៅទូទាំងភាគខាងជើងប្រទេសចិន ខណៈខ្យល់ត្រជាក់បានគ្របដណ្ដប់ផ្នែកជាច្រើននៃប្រទេស។

តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, ខេត្ត Shanxi, Hebei និង Liaoning សុទ្ធតែជួបប្រទះសីតុណ្ហភាពចុះទាបជាប់កំណត់ត្រា។
សូមបញ្ជាក់ថា បើគិតលើតួលេខអ្នកស្លាប់និងរបួស គ្រោះមហន្តរាយនៅ Gansu គឺជាការរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញឆ្នាំ២០១០ នៅតំបន់ Yushu នៃខេត្ត Qinghai ដែលបានឆក់យកជីវិតមនុស្សជិត២៧០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ