ព័ត៌មានអន្ដរជាតិ
បុត្រាទី ២ របស់ស្ដេច ថៃ មានព្រះបន្ទូលថា នឹងយាងមកមាតុប្រទេសសាជាថ្មី
ព្រះរាជបុត្រច្បងទីពីររបស់ព្រះមហាក្សត្រថៃ Vacharaesorn Vivacharawongse បានយាងត្រឡប់ទៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ បន្ទាប់ពីទ្រង់យាងគង់ក្នុងប្រទេសថៃអស់រយៈពេលពីរសប្តាហ៍ ដោយក្នុងនោះទ្រង់មានព្រះបន្ទូលថា នឹងយាងមកមាតុប្រទេសសាជាថ្មី។
បុត្រារបស់ស្ដេច Maha Vajiralongkorn បានបង្ហោះរូបភាពផ្ទាល់របស់ទ្រង់និងអ្នកដើរតាមនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងខេត្ត Samut Prakan ជាមួយនឹងសារយ៉ាងខ្លីតែពេញដោយអត្ថន័យថា “See you again ThailandI”។

ទោះយ៉ាងណាក៏ដោយ ក្នុងដំណើរយាងត្រលប់ទៅកាន់សហរដ្ធអាមេរិកវិញ បានធ្វើឲ្យប្រជាជនថៃដែលស្រលាញ់ទ្រង់កន្លងមកបានចូលទៅសរសេរពីក្រោមរូបភាពរបស់ទ្រង់ជូនពរជួបសុខសុវត្ថិភាព។ ចំណែកមនុស្សមួយចំនួនទៀត ក៏មានក្ដីសង្ឃឹមថា នឹងឃើញព្រះភ័ក្រព្រះរាជបុត្រាទី៣ Vacharaesorn យាងមកកាន់មាតុភូមិលើកទី៣ម្ដងទៀត។

សូមរម្លឹកដែរថា ព្រះរាជបុត្រ Vacharaesorn និងក្រុមគ្រួសារត្រូវស្ដេច Maha Vajiralongkorn និរទេសចេញពីមាតុភូមិកំណើតអស់រយៈពេល២៧ឆ្នាំ។ ក្រោយមក នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ទ្រង់និងព្រះអនុជបានយាងមកកាន់ប្រទេសថៃលើកដំបូង បង្កើតការភ្ញាក់ផ្អើលដល់ប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក។
បន្ទាប់មកទៀតទ្រង់បានធ្វើមាតុប្រទេសលើកទី២នាថ្ងៃទី ០៥ខែ ធ្នូ ដើម្បីចូលរួមពិធីបុណ្យទិវាលោកឪពុកនៅថ្ងៃទី ០៥ ខែធ្នូ ព្រមទាំងថ្វាយបង្ខំព្រះមហាក្សត្រ ព្រះបាទភូមិបុលអាឌុលយ៉ាដេត ព្រះករុណាដ៏អស្ចារ្យ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៥ធ្នូ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Nationthailand

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ