ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី បញ្ជាក់ថា អ៊ុយក្រែន ត្រូវការទាហាន ៥០ម៉ឺននាក់ បន្ថែមទៀត
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបង្ហើបឲ្យដឹងថា យោធាអ៊ុយក្រែនត្រូវការទាហានបន្ថែមរហូតដល់ ៥០ម៉ឺននាក់ទៀត ខណៈសង្រ្គាមជាមួយរុស្ស៊ីជិតដល់រយៈពេលពីរឆ្នាំហើយ។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកៀវ លោកនិយាយថា មេបញ្ជាការរបស់លោក កំពុងស្វែងរកទាហានចន្លោះពី៤៥០០០០ដល់៥០០០០០នាក់។ លោកក៏ទទួលស្គាល់ដែរថា នេះជាដ៏បញ្ហារសើប ប៉ុន្តែទាហាន ៥០០០០០នាក់ បានស្ថិតនៅសមរភូមិជួរមុខ រួចទៅហើយ។
លោកនិយាយថា “នេះគឺជាចំនួនដ៏ច្រើនលើសលុប ហើយខ្ញុំត្រូវការពិភាក្សាឲ្យស៊ីជម្រៅបន្ថែមទៀត មុននឹងធ្វើផែនការនេះ។ ខ្ញុំត្រូវការផែនការជាក់លាក់៖ តើនឹងមានអ្វីកើតឡើងចំពោះកងទ័ពអ៊ុយក្រែនដ៏រឹងមាំរាប់លាននាក់ តើនឹងមានអ្វីកើតឡើងចំពោះបុរសទាំងនោះ ដែលបានការពាររដ្ឋរបស់យើងអស់រយៈពេលពីរឆ្នាំមកហើយ? យើងមានបញ្ហានៃការផ្លាស់ប្តូរកម្លាំង និងថ្ងៃឈប់សម្រាក។ វាគួរតែជាផែនការដ៏ទូលំទូលាយមួយ”។
ការអត្ថាធិប្បាយរបស់លោក កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហាក់បន្ថយការផ្តល់ជំនួយដល់អ៊ុយក្រែន។

ជាលើកដំបូង គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិក បានរារាំងកញ្ចប់យោធាតម្លែ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននៅដើមខែធ្នូ ហើយនៅសប្តាហ៍នេះផងដែរ អ្នកតំណាងទាំងសេតវិមាន និងក្រសួងការបរទេសអាមេរិក និយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំផែនការផ្តល់កញ្ចប់ជំនួយយោធាមួយបន្ថែមទៀតដល់ទីក្រុងកៀវ ប៉ុន្តែថា រឿងនេះក៏ជួបឧបសគ្គដែរលុះត្រាតែសភាធ្វើសកម្មភាព។
អ៊ុយក្រែន កំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវ ខណៈប្រទេសបន្តប្រយុទ្ធនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណា ការវាយបករបស់ទីក្រុងកៀវ ត្រូវបរាជ័យនៅដើមរដូវរងា ហើយមានការភ័យខ្លាចថា រុស្ស៊ីអាចធ្វើឲ្យអ៊ុយក្រែន អស់អាវុធប្រយុទ្ធតទៅទៀត។
សូមបញ្ជាក់ថា សន្និសីទសារព័ត៌មានចុងឆ្នាំរយៈពេល ២ ម៉ោងរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងរដ្ឋធានីអ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ ប៉ុន្តែពេលវេលា និងទីតាំង ត្រូវបានរក្សាការសម្ងាត់ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន និងបរទេសដែលអញ្ជើញឲ្យចូលរួម ត្រូវបានផ្តល់ព័ត៌មានលម្អិតនៅក្នុងលិខិតបញ្ជាក់របស់ពួកគេ ។
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មន្ទីរបញ្ចកោណព្រមានថា អាមេរិក នឹងអស់លុយជួយ អ៊ុយក្រែន មែនទែន ហើយនៅថ្ងៃទី៣០ ខែធ្នូនេះ

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច