ព័ត៌មានអន្ដរជាតិ
គ្រោះមហន្តរាយនៅ Gansu ក្លាយជាការរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតរបស់ចិន នាប៉ុន្មានឆ្នាំមកនេះ
មនុស្សយ៉ាងតិច១២៧នាក់ បានស្លាប់នៅភាគពាយព្យប្រទេសចិន ក្នុងការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារខេត្ត Gansu នៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទហើយវាក៏អង្រួនខេត្ត Qinghai ដែលស្ថិតនៅជិតនោះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈមនុស្សជាង ៧០០នាក់ ត្រូវបានរាយការណ៍ថា រងរបួស។

ប្រព័ន្ធផ្សព្វផ្សាយចិនបានដកស្រង់សម្តីប្រធានក្រុមជួយសង្គ្រោះខេត្ត Gansu ដែលសន្មតថា ការខូចខាតទ្រង់ទ្រាយធំគឺបណ្តាលមកពីគុណភាពសំណង់មិនល្អនៅក្នុងភូមិ ដោយផ្ទះជាច្រើនមានសភាពចាស់ទ្រុឌទ្រោម និងជាសំណង់ធ្វើពីដីឥដ្ឋ។
ខេត្ត Gansu ស្ថិតនៅចន្លោះខ្ពង់រាបទីបេ និងតំបន់ Loess ហើយមានព្រំប្រទល់ជាប់ប្រទេសម៉ុងហ្គោលី។ ខេត្តដាច់ស្រយាលនេះ គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានប្រជាជនក្រីក្រ និងសម្បូរជនជាតិភាគតិចបំផុតរបស់ប្រទេសចិន។
ចំណុចកណ្តាលនៃការរញ្ជួយដី គឺស្ថិតនៅក្នុងតំបន់ស្វយ័ត Linxia Hui ដែលជាបណ្តុំនៃក្រុមមូស្លីមចិនជាច្រើន រួមទាំងប្រជាជន Hui, Bonan, Dongxiang និង Salar ផងដែរ។

នេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីឆ្នាំ២០១៤មក នៅពេលមនុស្សជាង ៦០០នាក់ ត្រូវបានសម្លាប់ដោយការរញ្ជួយដីនៅភាគនិរតីនៃ ខេត្តយូណាន។
សូមបញ្ជាក់ថា ចិន ស្ថិតនៅក្នុងតំបន់ដែលមានផ្ទាំងតិចតូនិចមួយចំនួន ត្រូវជួបគ្នា ហេតុនេះហើយ ទើបធ្វើឲ្យប្រទេសងាយនឹងជួបគ្រោះរញ្ជួយដីណាស់។
ការរញ្ជួយដីនៅ Yushu ក្នុងខេត្ត Qinghai ជាប់ខេត្ត Gansu ក្នុងឆ្នាំ២០១០ បានឆក់យកជីវិតមនុស្សជិត២៧០០នាក់ ហើយការរញ្ជួយដីដ៏បំផ្លិចបំផ្លាញបំផុតរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ គឺនៅឆ្នាំ២០០៨ ក្នុងខេត្ត Sichuan ភាគនិរតី ដែលបណ្តាលឲ្យមនុស្ស៨៧០០០នាក់បាត់បង់ជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រញ្ជួយដីនៅចិន សម្លាប់មនុស្សដល់១១៨នាក់ ខណៈក្រុមជួយសង្គ្រោះ តស៊ូក្នុងសីតុណ្ហភាពក្រោមសូន្យអង្សាសេ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ