Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីថៃ បង្ហាញរបៀបវារៈ សម្រាប់កិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត 

បានផុស

នៅ

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍, នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូថា តំបន់ទាមទារត្រួតស៊ីគ្នា (OCA) រវាងប្រទេសថៃនិងកម្ពុជា ក៏ដូចជាបញ្ហាថាមពល គឺនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សា នៅពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (ឆ្វេង) ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេដ្ឋា បាននិយាយថា OCA គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាជាច្រើន ដែលបន្សល់ទុកដោយរដ្ឋាភិបាលមុនៗអស់រយៈពេលជាយូរមកហើយ ។

តំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦ ០០០​ គីឡូម៉ែត្រ​ការ៉េនេះ គឺជាកន្លែងមានធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ហើយវាក៏អំណោយផលដល់ការធ្វើអាជីវកម្ម ដែលអាចកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេស និងប្រើប្រាស់សម្រាប់ផលិតអគ្គិសនីក្នុងស្រុកផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីថាមពលថៃលោក Pirapan Salirathavibhaga បានលើកឡើងថា កិច្ចពិភាក្សាលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ នឹងត្រូវចំណាយពេលវេលា ដោយសារវាចាំបាច់ដើម្បីកំណត់ព្រំដែនជម្លោះឲ្យច្បាស់លាស់ ។ កិច្ច​ពិភាក្សា ​គួរ​ផ្តោត​លើ​ការ​ប្រើ​ប្រាស់​រួម​នៃ​ប្រភព​ថាមពល​ក្រោមដី ហើយក្រសួងការបរទេសក៏ត្រូវតែចូលរួមក្នុងការចរចានេះផងដែរ។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (ឆ្វេង) ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ វិមានរដ្ឋាភិបាល)

​តំបន់ OCA ត្រួតស៊ីគ្នា​នៅ​ព្រំដែន​កម្ពុជា និង​ថៃ​ក្នុង​ឈូង​សមុទ្រ គឺ​ជា​ចំណុច​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំង​២ ​ដែល​បានទាមទារ​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ មក​ម្ល៉េះ ហើយអនុស្សរណៈ​នៃ​ការយោគយល់​​ដើម្បី​រួមគ្នា​រុករក​នៅ​តំបន់ OCA ត្រូវបាន​ចុះហត្ថលេខានៅក្នុង​ឆ្នាំ​ ២០០១ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ផ្អាក​ដោយរាជ​រដ្ឋាភិបាល​ថៃ​ក្នុង​ឆ្នាំ​ ២០០៩​ ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួម កម្ពុជា-ថៃ នៅខែកុម្ភៈ ឆ្នាំ២០២៤ ខណៈនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបញ្ជាក់ទៅប្រព័ន្ធផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែធ្នូ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ សម្តេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលធានានិរន្តរភាពសម្រាប់ធុរកិច្ច និងវិនិយោគនៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៧ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម