Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ជួបឧបសគ្គធំ ក្រោយត្រូវតុលាការកំពូលរដ្ឋ Colorado ដកឈ្មោះចេញពីការបោះឆ្នោត

បានផុស

នៅ

កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ តុលាការកំពូលនៃរដ្ឋ Colorado បានដកឈ្មោះលោក ដូណាល់ ត្រាំ ចេញពីការបោះឆ្នោតបឋមប្រធានាធិបតីឆ្នាំ២០២៤ ដោយសារតែការជាប់ពាក់ព័ន្ធនឹងការបះបោរ ។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការបាន​សម្រេច​ក្នុង​សំឡេង ៤ ទល់នឹង ៣ ថា ​លោក ត្រាំ មិន​មែន​ជា​បេក្ខជន​មាន​សិទ្ធិ​ទៀតទេ ដែលនេះគឺជាបញ្ហាប្រឈមធំបំផុតសម្រាប់លោក ក្នុងដំណើរឆ្ពោះទៅប្រជែងតំណែងសេតវិមានឆ្នាំ២០២៤ ហើយនេះជាលើកទីមួយហើយ ដែលមាត្រា ៣ នៃវិសោធនកម្មរដ្ឋធម្មនុញ្ញទី ១៤ របស់អាមេរិក ត្រូវបានប្រើដើម្បីដកសិទ្ធិបេក្ខជនប្រធានាធិបតី ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចកាលពីថ្ងៃអង្គារនេះ នឹងត្រូវដាក់ឲ្យរង់ចាំការតវ៉ារហូតដល់ខែក្រោយ ហើយមិនអនុវត្តចំពោះរដ្ឋផ្សេងក្រៅរដ្ឋ Colorado នោះទេ ។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)

ចៅក្រមតុលាការជាន់ទាបរដ្ឋ Colorado រកឃើញថា លោក ត្រាំ បានចូលរួមក្នុងការបះបោរនៅថ្ងៃផ្ទុះកុបកម្មក្នុងវិមានកាពីតូលរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ ដើម្បីប្រឆាំងជ័យជម្នះរបស់លោក ចូ បៃដិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Steven Cheung អ្នកនាំពាក្យសម្រាប់យុទ្ធនាការលោក ត្រាំ បានហៅសេចក្តីសម្រេចនេះថា “មានកំហុសទាំងស្រុង” ហើយប្រមាថដល់ស្ថាប័នយុត្តិធម៌ ដែលសុទ្ធតែត្រូវបានតែងតាំងដោយអភិបាលខាងគណបក្សប្រជាធិបតេយ្យ។

លោក Steven Cheung (រូបថត៖ AP)

លោក Cheung និយាយថា “មេដឹកនាំគណបក្សប្រជាធិបតេយ្យ កំពុងស្ថិតក្នុងភាពភ័យខ្លាចចំពោះការកើនឡើងនៃភាពលេចធ្លោរបស់លោក ត្រាំ ។ ពួកគេបានបាត់បង់ជំនឿលើការបរាជ័យរបស់លោក បៃដិន ហើយឥឡូវនេះកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់អ្នកបោះឆ្នោតអាមេរិក ពីការបណ្តេញលោកបៃដិន ចេញពីតំណែងនៅខែវិច្ឆិកាឆ្នាំក្រោយ”។

សូមបញ្ជាក់ថា វិសោធនកម្មទី ១៤ ត្រូវបានផ្តល់សច្ចាប័នបន្ទាប់ពីសង្គ្រាមស៊ីវិលអាមេរិក ហើយមាត្រា ៣ របស់ច្បាប់នេះមានបំណងរារាំងក្រុមអបគមន៍ពីការវិលត្រឡប់ទៅកាន់តួនាទីរបស់រដ្ឋាភិបាលមុនៗ ពេលដែលរដ្ឋភាគខាងត្បូង ចូលជាសមាជិកសហភាពឡើងវិញ ខណៈវិសោធនកម្មនេះក៏ធ្លាប់ត្រូវបានប្រើប្រឆាំងនឹងប្រធានសហព័ន្ធលោក Jefferson Davis និងអនុប្រធានរបស់គាត់ឈ្មោះ Alexander Stephens ហើយចាប់តាំងពីពេលនោះមក វាកម្រត្រូវបានគេយកមកប្រើណាស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក ត្រាំ ប្រកាសបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក បើជាប់ឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២២ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២៣ ម៉ោង មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

UN ​ថ្កោលទោស​រប​បសឹក​មីយ៉ាន់​ម៉ា​​​ដែល​បង្កើន​​ការ​​វាយប្រហារ​ រារាំង​ដល់សកម្មភាព​មនុស្ស​ធម៌​​

Sokha Hotels

ព័ត៌មានពេញនិយម