Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកប្រើទណ្ឌកម្មរឹបអូសប្រេងអ៊ីរ៉ង់ ហើយយកទៅលក់បានមិនចេះតិច

បានផុស

នៅ

មន្រ្តីក្រសួងយុត្តិធម៌បាននិយាយថា សហរដ្ឋអាមេរិកបានលក់ប្រេងឥន្ធនៈរបស់អ៊ីរ៉ង់ជាងមួយលានបារ៉ែលដែលខ្លួនរឹបអូសបានក្រោមកម្មវិធីដាក់ទណ្ឌកម្មរបស់ខ្លួនកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរឹបអូសនេះគឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងរបស់ទីក្រុងវ៉ាស៊ីនតោនលើរដ្ឋាភិបាលក្រុងតេអេរ៉ង់ ដែលបានដាក់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននិងការចាត់ទុករបស់សហរដ្ឋអាមេរិកទៅលើក្រុមរបស់អ៊ីរ៉ង់មួយចំនួនថាជា “ភេរវករ”។

នៅក្នុងវិធីសាស្រ្តថ្មីកាលពីឆ្នាំមុន រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រើនិតិវិធីដកហូតស៊ីវិលដើម្បីរឹបអូសប្រេងសាំងប្រមាណ១.២លានបារ៉ែលដែលខ្លួននិយាយថា កំពុងត្រូវបានបញ្ជូនពីអ៊ីរ៉ង់ទៅវ៉េណេស៊ុយអេឡានៅលើកប៉ាល់ដឹកប្រេងចំនួន៤គ្រឿង។

ប្រេងនោះដែលជាការរឹបអូសយកធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានផ្ទេរទៅឲ្យនាវាដទៃទៀតហើយត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកដែលជាកន្លែង ប្រេងឥន្ធនៈត្រូវបានគេលក់ហើយប្រាក់ត្រូវបានចែកចាយទៅឲ្យមូលនិធិសម្រាប់ជនរងគ្រោះអាមេរិកនៃភេរវកម្មដែលឧបត្ថម្ភដោយរដ្ឋ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក Marc Raimondi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅសប្តាហ៍នេះថា ការលក់ទំនិញត្រូវបានបញ្ចប់ហើយ។ រដ្ឋាភិបាលនៅតែកំពុងអនុវត្តការចំណាយចុងក្រោយ។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងដើម្បីរឹបអូសយកទំនិញមួយផ្សេងទៀតដែលនោះជាប្រេងឆៅដែលខ្លួននិយាយថា បានមកពីអ៊ីរ៉ង់ដោយចោទថា បំពានច្បាប់ភេរវកម្មរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អ៊ីរ៉ង់ព្រមានអាមេរិក បើហ៊ានវាយប្រហារ ជម្លោះនឹងខ្លាំងជាងសង្គ្រាមអ៊ីរ៉ាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម