Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស២៣០នាក់ស្លាប់និងរបួស ក្នុងហេតុការណ៍ឆេះឃ្លាំងប្រេងនៅ ប្រទេសហ្គីណេ

បានផុស

នៅ

គិតត្រឹមថ្ងៃអង្គារទី១៩ខែធ្នូ អគ្គិភ័យនៅឃ្លាំងប្រេងដ៏សំខាន់របស់ប្រទេសហ្គីណេ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់១៨នាក់ និង២១២នាក់ផ្សេងទៀតរងរបួស ហើយជំរុញឲ្យមានក្តីបារម្ភអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈ ខណៈបុគ្គលិកជួយសង្គ្រោះ និងក្រុមជំនួយបរទេស រួមជាមួយអង្គការសហប្រជាជាតិ ក៏ដូចជាអ្នកស្ម័គ្រចិត្តនានា បាននាំគ្នាជួយជនរងគ្រោះ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្ម័គ្រចិត្ដ បានយកស្បៀងអាហារទៅចែកជូនអ្នកដែលត្រូវការ បន្ទាប់ពីមានការផ្ទុះនៅដេប៉ូធំរបស់ក្រុមហ៊ុនប្រេងរដ្ឋ ក្នុងសង្កាត់ Kaloum នៃរដ្ឋធានី Conakry។

ការ​ផ្ទុះនេះ ​បាន​បំផ្លាញ​អគារ​នានាដែលស្ថិត​ក្នុងរង្វង់​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ ហើយមូលហេតុ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

(រូបថត៖ AP)

រដ្ឋាភិបាលនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ដោយក្រុមគ្រូពេទ្យក៏ដោយ ប៉ុន្តែយើងសោកស្ដាយចំពោះមនុស្សស្លាប់បន្ថែមចំនួន៤នាក់ទៀត នៅថ្ងៃអង្គារ ដែលនាំឲ្យចំនួនសរុបកើនឡើងដល់១៨នាក់”។

សេចក្តីថ្លែងការណ៍បន្តថា “ក្នុងចំណោមមនុស្ស២១២នាក់ដែលត្រូវបានព្យាបាល ក្នុងនោះមាន១២៧នាក់ បានវិលត្រលប់ទៅផ្ទះវិញ ហើយ៨៥នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈ៤នាក់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់”។

(រូបថត៖ AP)

ក្រោយកើតហេតុ, កន្លែងធ្វើការ ធនាគារ និងការិយាល័យធានារ៉ាប់រងនៅកណ្តាលរដ្ឋធានី Conakry នៅតែបន្តបិទ ហើយសង្កាត់ជុំវិញកំពង់ផែ ប្រែជាស្ងាត់ជ្រងំ ក្រោយមនុស្សរត់គេចខ្លួន។ ស្របពេលជាមួយគ្នានោះ ស្ថានីយ៍សេវាកម្មនានា ក៏ត្រូវបានបិទជាបណ្តោះអាសន្នផងដែរនៅទូទាំងប្រទេស ដោយសារក្តីបារម្ភអំពីកង្វះខាតប្រេងឥន្ធនៈ។

សូមបញ្ជាក់ថា ប្រទេសហ្គីណេ ត្រូវបានគ្រប់គ្រងដោយវរសេនីយ៍ឯក Mamady Doumbouya តាំងពីខែកញ្ញាឆ្នាំ២០២១មក នៅពេលរបបយោធា ផ្តួលរំលំប្រធានាធិបតីស៊ីវិល Alpha Conde។ ក្រោយមក លោក Doumbouya បានសន្យារៀបចំការបោះឆ្នោត និងស្តារនីតិរដ្ឋឡើងវិញនៅខែមករា ឆ្នាំ២០២៦៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AFP

ចុចអាន៖ ទាហាន​អះ​អាង​ដណ្តើម​បាន​អំណាច​ប្រទេស​ហ្គីណេ​ដោយ​រដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម