ព័ត៌មានអន្ដរជាតិ
WHO ប្រកាសថា មេរោគកូវីដបំប្លែងខ្លួន JN.1 ជាវីរុស គួរឲ្យព្រួយបារម្ភ
អង្គការសុខភាពពិភពលោក (WHO) ទើបតែចាត់ថ្នាក់មេរោគកូវីដបំប្លែងខ្លួន JN.1 ជាវីរុស គួរឲ្យព្រួយបារម្ភ ព្រោះវាអាចគេចផុតពីប្រព័ន្ធភាពស៊ាំ ខ្លាំងជាងវីរុសកូវីដប្រភេទមុនៗ។
JN.1 មានប្រភពចេញពី BA.2.86 ដែលក្លាយពីពូជរបស់អូមីក្រុង។ វាមានធាតុកំឡាយដ៏ខ្លាំងមួយនៅក្នុងសរសៃប្រូតេអ៊ីន ក៏ដូចជានៅទីតាំងផ្សេងទៀត។
វីរុសដែលគេចាត់ថ្នាក់ចូលក្នុងប្រភេទ “គួរឲ្យបារម្ភ” នេះ គឺជាវីរុសទាំងឡាយណា មានផ្ទុកហ្សែនពិសេស ដែលធ្វើឲ្យមេរោគឆ្លងកាន់តែខ្លាំង គេចពីប្រព័ន្ធការពាររាងកាយ ពិបាកក្នុងការរកឃើញនៅពេលធ្វើតេស្ត ឬធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។
មិនមែនទើបតែ JN.1 ទេ ប៉ុន្តែមុននេះ XBB.1.5 និង EG.5 ក៏ត្រូវបាន WHO ចាត់ថ្នាក់ថាជា វីរុសគួរឲ្យព្រួយបារម្ភផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ WHO អះអាងថា JN.1 មិនបង្កការគំរាមកំហែងខ្លាំងណាស់ណាទេដល់សហគមន៍ ប៉ុន្តែអង្គការនេះព្រមានថា ប្រទេសនានាគួរតែដឹងថា មេរោគកូវីដ១៩ នឹងរួមដៃជាមួយភ្នាក់ងារបង្កជំងឺផ្សេងទៀតក្នុងរដូវរងា ហើយអាចបង្កើតជាការចម្លងជំងឺផ្លូវដង្ហើមរីករាលដាល ដែលបង្កផលប៉ះពាល់ដល់ប្រព័ន្ធសុខភាព។
នៅសហរដ្ឋអាមេរិក JN.1 បានរួមចំណែកប្រហែល ២០% នៃករណីឆ្លងកូវីដថ្មី ហើយគេជឿថា កម្រិតនៃការឆ្លងមេរោគ នឹងបន្តកើនឡើង។ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ (CDC)។
ដោយឡែក បើយោងតាមគម្រោងសិក្សាសុខភាព ZOE, ចាប់ពីថ្ងៃទី៦ខែធ្នូរហូតដល់ពេលនេះ ចក្រភពអង់គ្លេសបានកត់ត្រាការឆ្លងកូវីដ៩៧០០០ករណី ហើយក្នុងនោះក៏មានករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទ JN.1 ច្រើនករណីផងដែរ។
យ៉ាងណាក្តី ការធ្វើតេស្ត និងការព្យាបាលពីមុន នឹងនៅតែមានប្រសិទ្ធភាពសម្រាប់ JN.1 ហើយរហូតមកដល់ពេលនេះ អ្នកជំនាញមិនទាន់រកឃើញអ្នកជំងឺណា ដែលចេញរោគសញ្ញាធ្ងន់ធ្ងរនៅឡើយទេ បន្ទាប់ពីឆ្លងមេរោគ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ កូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ JN.1 ចាប់ផ្តើមវាយលុក ចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា