Connect with us

ព័ត៌មានអន្ដរជាតិ

តួលេខមនុស្សស្លាប់នៅហ្គាហ្សា កើនដល់ ២០០០០នាក់

បានផុស

នៅ

រដ្ឋាភិបាលក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបានបញ្ជាក់កាលពីថ្ងៃពុធទី២០ខែធ្នូថា ចំនួនមនុស្សស្លាប់ ក្នុងទឹកដីប៉ាឡេស្ទីន ពេលនេះបានកើនដល់ ២០០០០នាក់ហើយ ថ្វីបើមានក្តីសង្ឃឹមថា ចលនាមួយនេះនិងអ៊ីស្រាអែល ប្រហែលជាឯកភាពលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងថ្មី បន្ទាប់ពីកិច្ចពិភាក្សានៅអឺរ៉ុប និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីបដោយប្រមុខក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏ដោយ។

(រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស ជនរងគ្រោះទាំងអស់រួមមានកុមារជាង ៨០០០នាក់ និងស្រ្តី៦២០០នាក់ ខណៈមនុស្ស៥២០០០នាក់រងរបួស និង៦៧០០នាក់ បាត់ខ្លួន។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា បុគ្គលិកពេទ្យ៣១០នាក់ បុគ្គលិកការពារស៊ីវិល៣៥នាក់ និងអ្នកកាសែត៩៧នាក់ ក៏ត្រូវបានសម្លាប់ផងដែរក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបោះសម្តីថា គ្មានបទឈប់បាញ់នៅ ហ្គាហ្សា ឡើយ ទាល់តែក្រុមហាម៉ាស រលាយបាត់សូន្យ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu

ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby និយាយថា បទឈប់បាញ់ថ្មីកំពុងស្ថិតក្នុងការចរចា ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក៏បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ការផ្អាកបាញ់ថ្មីក្នុងសង្គ្រាមនៅហ្គាហ្សាផងដែរ។

ការអត្ថាធិប្បាយនេះកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តផ្សេងទៀត កាន់តែដាក់បន្ទុកលើលោក Netanyahu ជុំវិញការស្លាប់និងរបួសជនស៊ីវិល។

(រូបថត៖ Xinhua)

កាលពីល្ងាចថ្ងៃអង្គារ លោកបានប្រាប់សាច់ញាតិចំណាប់ខ្មាំងដែលនៅសេសសល់ចំនួន១២៩ក្នុងដៃក្រុមហាម៉ាសថា លោកបានបញ្ជូនប្រមុខទីភ្នាក់ងារចារកម្ម Mossad ទៅអឺរ៉ុបពីរដងមកហើយ ដើម្បីធ្វើការនិងរិះរកវិធីដោះលែងចំណាប់ខ្មាំង។

សូមបញ្ជាក់ជាថ្មី សង្គ្រាមបង្ហូរឈាមបំផុតមិនធ្លាប់មាននៅហ្គាហ្សា បានចាប់ផ្តើមពេលដែលក្រុមហាម៉ាស បាញ់ស្រោចលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដោយសម្លាប់មនុស្សប្រហែល ១១៤០ នាក់ ភាគច្រើនជាជនស៊ីវិល និងប្រហែល ២៥០នាក់ត្រូវបានចាប់ខ្លួន។ ជាការសងសឹក អ៊ីស្រាអែលបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកឥតប្រណីដៃ រួមជាមួយសង្គ្រាមជើងគោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ៊ីស្រាអែល វាយប្រហារអាកាសលើតំបន់ជំរំជនភៀសខ្លួន Jabalia សម្លាប់មនុស្សជាង ១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម