ព័ត៌មានអន្ដរជាតិ
ចិន ចោទ ហ្វីលីពីន បង្កជម្លោះនៅសមុទ្រចិនខាងត្បូង ទើបទំនាក់ទំនងភាគីទាំងពីរកាន់តែល្អក់កករ
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានព្រមានហ្វីលីពីនថា ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពល្អក់កករៗទៅហើយ ដោយសារតែការប្រឈមមុខដាក់គ្នាពីមួយកម្រិតទៅមួយកម្រិតជុំវិញជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង ប៉ុន្តែទោះជាយ៉ាងណា លោកក៏បានអំពាវនាវឲ្យមានកិច្ចសន្ទនាគ្នាដើម្បីដោះស្រាយលើបញ្ហានេះផងដែរ ។

ការសង្គ្រឺតធ្មេញដាក់គ្នាកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីលនៅសមុទ្រចិនខាងត្បូងកើតមានឡើង ចាប់តាំងពីខែសីហាមកម្ល៉េះ ជុំវិញឧប្បត្តិហេតុកប៉ាល់របស់ប្រទេសទាំងពីរបានប៉ះទង្គិចគ្នានៅក្នុងដែនទឹក ខណៈនាវាឆ្មាំសមុទ្រចិនថែមទាំងបានប្រើកាណុងបាញ់ទឹកដាក់លើទូកផ្គត់ផ្គង់សម្ភារៈយោធាហ្វីលីពីនទៀតផង ។
ថ្លែងក្នុងជំនួបតាមទូរសព្ទជាមួយលោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីនជុំវិញបញ្ហានេះ, លោក Wang Yi បានបញ្ជាក់ច្បាស់ៗថា ហ្វីលីពីនបានបង្កជម្លោះលើដែនសមុទ្រចិនខាងត្បូង ហើយកំពុងផ្លាស់ប្ដូរជំហរ និងគោលនយោបាយរបស់ខ្លួនពាក់ព័ន្ធនឹងដែនទឹកមួយនេះ ។

ប៉ុន្តែទោះជាយ៉ាងណា លោករដ្ឋមន្ត្រីការបរទេសចិនក៏បានបន្ទន់ឥរិយាបថផងដែរថា ចិន និងហ្វីលីពីនគឺជាអ្នកជិតខាងនៅក្នុងដែនទឹករួមគ្នា ហើយភាគីទាំងពីរគួរតែដោះស្រាយជម្លោះតាមរយៈការសន្ទនា ជាជាងការប្រើកម្លាំងយោធាដាក់គ្នាទៅវិញទៅមក ។
គួរបញ្ជាក់ថា ការកត់សម្គាល់នេះអាចឆ្លុះបញ្ចាំងពីចេតនារបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងជាមួយហ្វីលីពីន ស្របពេលដែលរដ្ឋាភិបាលទីក្រុងម៉ានីលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចិន ឆ្លើយតបទៅ ជប៉ុន រឿងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ ជាមួយ អាស៊ាន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន