Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម នឹងដំឡើងប្រាក់ឈ្នួលអប្បបរមា ៦ ភាគរយនៅឆ្នាំក្រោយ

បានផុស

នៅ

វៀតណាមនឹងដំឡើងប្រាក់ខែអប្បបរមាសម្រាប់កម្មករចំនួន ៦ ភាគរយនៅឆ្នាំក្រោយ បន្ទាប់ពីមានកិច្ចព្រមព្រៀងគ្នារវាងតំណាងការងារ និងតំណាងធុរកិច្ច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​ជាតិ​បាន​ផ្តល់​ភ្លើង​ខៀវ​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ ហើយ​នឹង​ដាក់​ជូន​រដ្ឋាភិបាល​ដើម្បី​អនុម័ត ហើយប្រសិនបើត្រូវបានអនុម័តមែននោះ ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។

យោងតាមសេចក្តីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិវៀតណាមបានឲ្យដឹងថា ប្រាក់បៀវត្សរ៍អប្បបរមាសម្រាប់កម្មករនៅតំបន់ ១ គឺតំបន់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ត្រូវបានកំណត់ឡើងដល់ ៤.៩៦ លានដុង ស្មើនឹង ២០៤ ដុល្លារអាមេរិកក្នុងមួយខែ ខណៈដែលនៅក្នុងតំបន់ ២ ដូចជា Can Tho, Da Nang និង Hai Phong គ្រោងនឹងកើនឡើងដល់ ៤.៤១ លានដុង ឬប្រហែល ១៨១ ដុល្លារ ។

សម្រាប់ប្រាក់បៀវត្សរ៍នៅតំបន់ ៣ ពោលទីក្រុង និងស្រុកនៃភាគខាងជើងខេត្ត Bac Ninh, ខេត្ត Bac Giang និងខេត្ត Hai Duong គ្រោងនឹងកើនឡើងដល់ទៅ ៣.៨៦ លានដុង ឬប្រហែល ១៥៨ ដុល្លារ ខណៈនៅក្នុងតំបន់ ៤ រួមនឹងតំបន់នៅសល់ផ្សេងទៀត កើនឡើងដល់ ៣.៤៥ លានដុង ឬប្រហែល ១៤១ ដុល្លារ ។

ចំពោះផែនការដំឡើងប្រាក់ឈ្នួលនេះដែរ ត្រូវបានវាយតម្លៃដោយផ្អែកលើការលំបាកផ្នែកសេដ្ឋកិច្ច ការប្រែប្រួលពិភពលោក និងរបាំងពាណិជ្ជកម្មដ៏ស្មុគស្មាញ ។ លោក Le Van Thanh អនុរដ្ឋមន្ត្រីក្រសួងការងារ ​និយាយ​​ថា ក្រុមប្រឹក្សា​ក៏​បាន​គិតគូរ​ពី​ស្ថានភាព​លំបាក​របស់​កម្មករ​ក្នុង​ពេល​ថ្មីៗ​នេះផងដែរ ដោយសារ​តែការ​ឡើង​ចុះ​តម្លៃ និង​អាជីវកម្ម​ខ្វះ​ការ​បញ្ជា​ទិញ ។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៧ វៀតណាមបានដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ចំនួន ៧.៣ ភាគរយ, ឆ្នាំ ២០១៨ ចំនួន ៦.៥ ភាគរយ, ឆ្នាំ ២០១៩ ចំនួន ៥.៣ ភាគរយ និង ៦ ភាគរយក្នុងឆ្នាំ ២០២២ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម