ព័ត៌មានអន្ដរជាតិ
Wikipedia បង្ហាញប្រធានបទ ៦ ដែលគេស្វែងរកច្រើនបំផុតក្នុងឆ្នាំ ២០២៣
យោងតាមរបាយការណ៍របស់ AP បានបញ្ចាក់ឲ្យដឹងថា មាតិកាឥតគិតថ្លៃ វិគីភីឌា (Wikipedia) បានចងក្រងនិងចាត់ថ្នាក់មាតិកាដែលស្វែងរកច្រើនបំផុតក្នុងឆ្នាំ ២០២៣ ហើយរកឃើញថា ChatGPT គឺជាវេទិកាដែលស្វែងរកច្រើនបំផុតនៅឆ្នាំនេះ ។
មូលនិធិវិគីមេឌា ជាអង្គការមិនរកប្រាក់ចំណេញនៅពីក្រោយកំណែជាភាសាអង់គ្លេសជាមួយនឹងការមើលច្រើនជាង ៨៤ ពាន់លាននៃមាតិកានៅឆ្នាំនេះបានចេញលិទ្ធផលថា អត្ថបទទាក់ទងនឹង Chat GPT chatbots បញ្ញាសិប្បនិម្មិត កំពុងត្រូវបានពិភាក្សាជុំវិញពិភពលោក ជាប់ចំណាត់ថ្នាក់ជាមាតិកាដែលស្វែងរកច្រើនបំផុតមិនធ្លាប់មាន។

ចាប់តាំងពីការបើកដំណើរការរបស់ខ្លួនកាលពីឆ្នាំមុន GPT Chat ត្រូវបានគេស្គាល់ទូទាំងពិភពលោក។ ពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តបែបនេះបានចូលក្នុងវិស័យអប់រំ សុខភាពសាធារណៈ ច្បាប់ និងសូម្បីតែធម្មទេសនា។ chatbot ស៊ើបការណ៍សិប្បនិម្មិតនេះ ក៏កំពុងបង្កើតការជជែកវែកញែកបន្ថែមទៀតអំពីសក្ដានុពល និងគ្រោះថ្នាក់នៃ AI ជំនាន់ត្រូវបានកត់ត្រានៅក្នុងសព្វវចនាធិប្បាយ Wikipedia ។
សម្រាប់ចំណាតថ្នាក់លេខ២ គឺជាបញ្ជីឈ្មោះមនុស្សល្បីៗដែលបានទទួលមរណភាពក្នុងឆ្នាំ ២០២៣ ដែលកំពុងត្រូវបានស្វែងរកកាន់តែខ្លាំងឡើង ដោយលោតពីលេខ ៤ កាលឆ្នាំ២០២២ មកលេខ ២ នៅឆ្នាំនេះ។ បុគ្គលល្បីៗជាច្រើនរួមមាន Matthew Perry តារានៃស៊េរីរឿង Friends ទសវត្សរ៍ឆ្នាំ ៩០ និង Lisa Marie Presley សិល្បករនិងជាកូនស្រីតែមួយគត់របស់តារាចម្រៀង Rock and Roll នាង Elvis Presley ផងដែរ។
ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើការប្រកួត Cricket World Cup ឆ្នាំ ២០២៣ និង Indian Premier League។ លេខ៤ នេះជាលើកទីមួយហើយដែលមាតិកាទាក់ទងនឹងកីឡាគ្រីឃីតត្រូវបានស្វែងរកកំពូលលើមូលWikipedia ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។
ដោយឡែកចំណាតថ្នាក់លេខ៥ គឺជាខ្សែភាពយន្ត Oppenheimer បែបរន្ធត់បែបជីវប្រវត្តិរបស់ J. Robert Oppenheimer ជារូបវិទ្យាដែលមានឈ្មោះហៅក្រៅថា បិតានៃគ្រាប់បែកបរមាណូ និងផលិតករភាពយន្តជនជាតិអង់គ្លេស និងអាមេរិកលោក Christopher Nolan។
យ៉ាងណាមិញ សម្រាប់ប្រទេសដែលមានការប្រើប្រាស់ Wikipedia ជាភាសាអង់គ្លេសច្រើនជាងគេនៅឆ្នាំ២០២៣ គឺសហរដ្ឋអាមេរិក (៣៣.២ ពាន់លាន) ចក្រភពអង់គ្លេស (៩.០ ពាន់លាន) ឥណ្ឌា (៨.៤៨ ពាន់លាន) កាណាដា (៣.៩៥ ពាន់លាន) និងអូស្ត្រាលី (២.៥៦ពាន់លាន) ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គល៥រូបនេះមានឥទ្ធិពលបំផុតលើលោក ដែលមនុស្សជាច្រើនមិនធ្លាប់ភ្លេចឈ្មោះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ