ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ប្រាប់លោក បៃដិន ថា ចិន នឹងបង្រួបបង្រួមជាមួយ តៃវ៉ាន់ ឡើងវិញ
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ក្នុងជំនួបនៅខាងក្រៅកិច្ចប្រជុំកំពូល APEC នាទីក្រុង San Francisco ថា ប្រទេសចិននឹងបង្រួបបង្រួមជាមួយតៃវ៉ាន់ឡើងវិញ ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំងចង់ឃើញសន្តិភាព ក៏ដូចជាធ្វើសមាហរណកម្មជាមួយកោះនេះ ។

បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NBC ដែលដកស្រង់ប្រភពចេញពីមន្ត្រីអាមេរិក ៣ រូបដែលដឹងរឿងនេះបានរៀបរាប់ថា មេដឹកនាំចិនលោក ស៊ី ជីនពីង ក៏បានបដិសេធការអះអាងដែលធ្វើឡើងដោយយោធាអាមេរិកផងដែរ ពាក់ព័ន្ធនឹងការលេចឭព័ត៌មានថា ចិនមានផែនការលុកលុយតៃវ៉ាន់នៅឆ្នាំ ២០២៥ ឬឆ្នាំ ២០២៧ ។
នៅក្នុងអត្ថបទនោះ សារព័ត៌មាន NBC បានសរសេររ៉ាយរ៉ាប់ទៀតថា មន្ត្រីដែលដឹងពីខ្លឹមសារនៃកិច្ចសន្ទនារវាងលោក បៃដិន និងលោក ស៊ី ជីនពីង បានចាត់ទុកមេដឹកនាំចិនរូបនេះថា “ពិតជានិយាយចំៗ និងចេញពីចិត្ត” ហើយមិនចង់ផ្ទុះកម្លាំងយោធាណាមួយដាក់គ្នានោះទេ ។

ទំនាក់ទំនងផ្លូវការរវាងរដ្ឋាភិបាលកណ្តាលចិន និងខេត្តកោះមួយនេះបានបែកប្រេះឆានៅឆ្នាំ ១៩៤៩ បន្ទាប់ពីកងកម្លាំងគួមីនតាងដឹកនាំដោយមេដឹកនាំ ចាង កៃជៀក បានចាញ់សង្គ្រាមស៊ីវិលជាមួយបក្សកុម្មុយនិស្តចិន ហើយរត់ទៅតៃវ៉ាន់ ។
ក្រោយមករដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីអធិបតេយ្យភាពរបស់ប្រទេសចិន ហើយប្រឆាំងនឹងទំនាក់ទំនងផ្លូវការណាមួយរវាងកោះនេះ និងប្រទេសដទៃទៀត ជាពិសេសភាពតានតឹងរវាងចិនដីគោក និងតៃវ៉ាន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការបរទេសជាមួយតៃវ៉ាន់ កាន់តែមានភាពតានតឹង និងល្អក់កករ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះ នៅដើមខែសីហា ឆ្នាំ ២០២២ ។

ជាការឆ្លើយតប ប្រទេសចិនក៏បានចេញការថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi និងបានចាត់ទុកការអញ្ជើញមកដល់របស់លោកស្រីប្រធានសភាមកកាន់កោះនេះថាជា ចលនាគាំទ្រដល់ការបំបែកខ្លួន ហើយថែមទាំងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជិតកោះតៃវ៉ាន់ផងដែរ ។
លើសពីនេះ ស្ថានការណ៍កាន់តែវឹកវរឡើងៗ ដោយសារតែអាមេរិកតែងតែបញ្ជូននាវាចម្បាំង និងយន្តហោះឈ្លបយកការណ៍ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ខណៈទីក្រុងប៉េកាំងបានរិះគន់សកម្មភាពទាំងនេះថាជាការបង្កហេតុ និងហៅរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថាជា “អ្នកបង្កើតហានិភ័យសន្តិសុខនៅក្នុងតំបន់” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ចោទ ហ្វីលីពីន បង្កជម្លោះនៅសមុទ្រចិនខាងត្បូង ទើបទំនាក់ទំនងភាគី ទាំងពីរកាន់តែល្អក់កករ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ