Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី បិទកំពង់ផែ មិនឲ្យកប៉ាល់អ៊ីស្រាអែល ចូល

បានផុស

នៅ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសច្បាស់ៗកាលពីថ្ងៃពុធទី២០ខែធ្នូថា កប៉ាល់ដោតទង់ជាតិអ៊ីស្រាអ៊ែលឬកប៉ាល់ទាំងឡាយណា ដែលមានគោលដៅធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលចត ឬដាក់ទំនិញនៅឯកំពង់ផែរបស់ខ្លួនឡើយ ដោយបម្រាមនេះ គឺបង្ហាញពីការតវ៉ាប្រឆាំងចំពោះអំពើឃោរឃៅ និងការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅតំបន់ ហ្គាហ្សា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim (រូបថត៖ FMT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានបើកកំពង់ផែរបស់ខ្លួនចំពោះក្រុមហ៊ុនមានមូលដ្ឋាននៅអ៊ីស្រាអែលឈ្មោះថា ZIM ក្នុងឆ្នាំ២០០២ ប៉ុន្តែពេលនេះបានក្រឡាស់សម្តីវិញ។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Anwar បញ្ជាក់ថា “ទណ្ឌកម្មទាំងនេះ គឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីស្រាអែល ដែលមិនអើពើចំពោះគោលការណ៍ជាមូលដ្ឋាននៃមនុស្សជាតិ និងការបំពានច្បាប់អន្តរជាតិ តាមរយៈការសម្លាប់រង្គាលមនុស្សជាបន្ត និងអំពើឃោរឃៅប្រឆាំងជនជាតិប៉ាឡេស្ទីន”។

ឥស្លាមនិកាយស៊ុននី គឺជាសាសនារដ្ឋរបស់ប្រទេសម៉ាឡេស៊ី ដែលមានការប្រណិប័តន៍ដោយប្រជាជនជិតពីរភាគបីរបស់ខ្លួន ហើយរដ្ឋាភិបាលទីក្រុងគួឡាឡាំពួ គឺជាអ្នកគាំទ្រប៉ាឡេស្ទីន យ៉ាងស្មោះស្ម័គ្រ ថែមទាំងរក្សាចំណងទាក់ទងជាមួយក្រុមហាម៉ាសទៀតផង។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ទណ្ឌកម្មរបស់ម៉ាឡេស៊ី គ្រាន់តែរឿងមួយឡែកប៉ុណ្ណោះ ហើយអ្វីដែលជាបញ្ហាកាន់តែធំនោះគឺថា ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន បានរារាំងការដឹកជញ្ជូននៅសមុទ្រក្រហម ចំពោះកប៉ាល់ទាំងឡាយណាដែល តម្រង់គោលដៅទៅកាន់កំពង់ផែអ៊ីស្រាអែល។

កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកក៏ប្រកាសដែរថា កងនាវាចរពហុជាតិសាសន៍ នឹងចាប់ផ្តើមធ្វើប្រតិបត្តិការដើម្បីធានាផ្លូវសមុទ្រឲ្យមានសុវត្ថិភាព។ យ៉ាងណា ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិធំៗជាច្រើន បានប្តូរផ្លូវទៅជុំវិញទ្វីបអាហ្រ្វិករួចទៅហើយ ដើម្បីគេចពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ក្រុមហ៊ូធី។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែល ​បាន​ប្រកាស​សង្គ្រាម​លើ​ក្រុម​ហាម៉ាស ក្រោយហេតុការណ៍សម្លាប់រង្គាលថ្ងៃទី៧ខែតុលា ដែលបណ្តាលឲ្យប្រជាជនអ៊ីស្រាអែលប្រមាណ១២០០នាក់ បាត់បង់ជីវិត ហើយជាការសងសឹក អ៊ីស្រាអែល ក៏បើកប្រតិបត្តិការទ្រង់ទ្រាយធំនៅ ហ្គាហ្សា សម្លាប់មនុស្ស២០០០០នាក់វិញ ដោយតួលេខនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២១ខែធ្នូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ក្រុម ហ៊ូធី គំរាមបាញ់កម្ទេចនាវាចម្បាំងអាមេរិក នៅសមុទ្រក្រហម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម