Connect with us

ព័ត៌មានអន្ដរជាតិ

បេក្ខជន​១៦​រូប ​ដាក់​ពាក្យ​ឈរ​ឈ្មោះបោះឆ្នោត ប្រជែងតំណែង​ប្រធានាធិបតី​រុស្ស៊ី

បានផុស

នៅ

គណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី (CEC) បានប្រកាសកាលពីថ្ងៃពុធទី២០ខែធ្នូថា ខ្លួនបានទទួលពាក្យពីបេក្ខជនចំនួន១៦រូប សម្រាប់ការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅខែមីនាឆ្នាំ២០២៤។

(រូបថត៖ Aljazeera)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CEC បានប្រកាសពីនីតិវិធីរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែមីនាឆ្នាំ២០២៤ ដោយបញ្ជាក់ថា គណៈកម្មាធិការនឹងបង្កើតការិយាល័យបោះឆ្នោតនៅក្នុងខេត្តចំនួន៤ដែលកាត់យកពីអ៊ុយក្រែនដូចជា Donetsk, Lugansk, Zaporizhzhia និង Kherson។

ម្នាក់ក្នុងចំណោមបេក្ខជនទាំង១៦រូប គឺជាអតីតអ្នកកាសែតទូរទស្សន៍រុស្ស៊ីលោកស្រី Yekaterina Duntsova អាយុ៤០។ កាល​ពី​ខែ​មុន លោកស្រី​បាន​អំពាវនាវឲ្យ​បញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ដោះលែង​សកម្មជននានា រួមទាំង​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី​លោក Alexei Navalny ផង​ដែរ។

អតីតអ្នកកាសែតទូរទស្សន៍រុស្ស៊ីលោកស្រី Yekaterina Duntsova (រូបថត៖ AFP)

លោកស្រី Duntsova គឺជាបេក្ខជនឯករាជ្យ ដូចនេះហើយទើប CEC តម្រូវឲ្យប្រមូលហត្ថលេខាឲ្យបាន៣០០០០០នៅទូទាំងប្រទេសរុស្ស៊ី ដើម្បីគាំទ្របេក្ខភាពរបស់លោកស្រីមុនថ្ងៃទី៣១ខែមករា ផ្ទុយពីបេក្ខជនប្រធានាធិបតីដែលគាំទ្រដោយគណបក្សនយោបាយរុស្ស៊ី ដែលតម្រូវឲ្យប្រមូលហត្ថលេខាគាំទ្រ ត្រឹម១០០០០០ប៉ុណ្ណោះ។

ដោយឡែក កាលពីថ្ងៃទី១៩ខែធ្នូ គណបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី (LDPR) បានជ្រើសតាំងមេដឹកនាំឈ្មោះ Leonid Slutsky អាយុ៥៥ឆ្នាំ ធ្វើជាបេក្ខជនឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី។ លោក Slutsky បញ្ជាក់ថា ច្បាស់ណាស់ វត្តមានរបស់លោក នឹងក្លាយជាឧបសគ្គដ៏ធំចំពោះលោក វ្ល៉ាឌីមៀរ ពូទីន។

យោងតាមច្បាប់បោះឆ្នោតរុស្ស៊ី បេក្ខជនប្រធានាធិបតីដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅខែមីនាឆ្នាំក្រោយ គឺត្រូវដាក់ពាក្យសុំចុះឈ្មោះឲ្យបានមុនថ្ងៃទី២៧ខែធ្នូ ហើយបន្ទាប់មកត្រូវប្រមូលហត្ថលេខាគាំទ្រឲ្យបានគ្រប់គ្រាន់តាមបទប្បញ្ញត្តិ ដើម្បីសិទ្ធិបញ្ចូលឈ្មោះទៅក្នុងបញ្ជីបោះឆ្នោត។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ TASS)

ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ដល់១៧ ខែមីនាឆ្នាំក្រោយ ខណៈអ្នកឈ្នះនឹង ត្រូវស្បថចូលកាន់តំណែងនៅខែឧសភាឆ្នាំ ២០២៤។

លោកប្រធានាធិបតី ពូទីន អាយុ៧១ឆ្នាំ បានប្រកាសថាលោកនឹងឈរឈ្មោះជាប្រធានាធិបតីជាបេក្ខជនឯករាជ្យ ហើយប្រសិនបើលោកឈ្នះឆ្នោតមែន ប្រធានាធិបតីរូបនេះ នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣០ ហើយនៅតែអាចឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិបន្ទាប់៦ឆ្នាំទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ លោក ពូទីន ចាត់វិធានការឆ្លើយតបទៅ ហ្វាំងឡង់ ចំពោះការចូលអង្គការណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម