Connect with us

ព័ត៌មានអន្ដរជាតិ

គ្រួសារមួយនៅប៉ាណាម៉ា ខឹងយ៉ាងខ្លាំង ក្រោយបើកមឈូស​ចុងក្រោយ បែរមិនឃើញសពកូន​​

បានផុស

នៅ

ឪពុករបស់កុមារគឺលោក Duvier Alexander Moral បាននិយាយថា កូនស្រីរបស់គាត់កើតនៅថ្ងៃទី ១០ ខែតុលានៅទីក្រុងប៉ាណាម៉ា  សាធារណរដ្ឋប៉ាណាម៉ា ហើយ​ក្រោយ​មក​បាន​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ គ្រួសារ​ក៏​បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​ថាទារកស្លាប់។

ទោះយ៉ាងណាក៏ដោយ  ដោយសារ​ការ​តវ៉ា​ដែល​បាន​អូសបន្លាយ​អស់​ជាច្រើន​សប្តាហ៍ ជាលទ្ធផលផ្លូវជាច្រើនត្រូវបានបិទ។ ដូច្នេះ​សព​ទារកមិន​អាច​ដឹក​ទៅ​ស្រុក​កំណើត​ធ្វើ​បុណ្យ​បានតាមការស្នើសុំរបស់ក្រុមគ្រួសារភ្លាមៗនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមកនៅ ​ថ្ងៃ​ទី​១៤ ធ្នូ ខាង​មន្ទីរពេទ្យ​បាន​បញ្ជូន​សព​ទៅ​ឲ្យក្រុម​គ្រួសារ។ ពួកគេគ្រោងនឹងរៀបចំពិធីបុណ្យសពឲ្យបានឆាប់។ ប៉ុន្តែនៅពេលដែលម្តាយរបស់លោក Duvier បានត្រួតពិនិត្យមឈូសគាត់បាន​រក​ឃើញ​ថា រូបរាងសពមិន​ដូចទារកសូម្បីតែបន្តិចណាឡើយ។ បន្ទាប់ពីពិនិត្យរួចក្រុមគ្រួសារប្រាកដណាស់ថា មឈូសនោះគ្រាន់តែជាតុក្កតា ទើបធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍តក់ស្លុត និងមានកំហឹងលើគ្រូពេទ្យយ៉ាងខ្លាំង។

លោក Duvier និយាយ “ខាងក្រុមគ្រូពេទ្យបាននិយាយថា កូនរបស់ខ្ញុំស្លាប់បីថ្ងៃបន្ទាប់ពីកើត។ ខ្ញុំមិនយល់ពីអ្វីដែលបានកើតឡើងទេ។ តើ​ពួក​គេ​កំពុង​លេង​សើច​ជាមួយ​យើង​ឬ”?

ដោយឡែក លោក Carlos Ivan Gonzalez Morales ជាពូរបស់ក្មេងស្រីដែលបានស្លាប់ បាននិយាយដោយក្តីសោកស្ដាយ “ពួកយើងមាន​អារម្មណ៍​ថា ពួក​យើង​ត្រូវ​បាន​គេ​ចំអក​ចំពោះ​ការ​ឈឺ​ចាប់​។ យើង​កំពុង​អំពាវនាវ​រក​យុត្តិធម៌។ ហើយ​ពិត​ជា​ចង់​ស្វែង​រក​ទារកពិតប្រាកដ”។

បន្ទាប់មក ក្រុមគ្រួសារបានសុំមើលសំបុត្រកំណើតពីមន្ទីរពេទ្យ ប៉ុន្តែ​រក​មិន​ឃើញ​ភស្តុតាង​ដែល​បាន​កត់ត្រា​ទុក​នោះ​ទេ។ ទន្ទឹម​នឹង​នេះ​ដែរ លោក Lucy Cordoba ជា​មន្ត្រី​ការពារ​សិទ្ធិ​កុមារ​ប្រចាំ​តំបន់ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ដើម្បីកំណត់ថា តើទារកនោះពិតជាបានស្លាប់ឬអត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ប្រពន្ធលួចលាក់ផិតក្បត់ជាង១២ឆ្នាំ ទើបដឹងការពិតពេលនាងមរណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម