Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងនៅតែអះអាងថាមិនមានករណីឆ្លងជំងឺកូវីដ ១៩ ក្នុងប្រទេសខ្លួន

បានផុស

នៅ

របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះបានបង្ហាញថា ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍អំពីការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសនេះទេ ។

កូរ៉េខាងជើងបានធ្វើតេស្តលើមនុស្សចំនួន ១០,៤៦២ នាក់និងអះអាងថាគ្មានករណីឆ្លងណាមួយត្រូវបានគេរាយការណ៍មកទេគិតត្រឹមថ្ងៃទី ២៩ ខែតុលា ។ នេះបើយោងតាមរបាយការណ៍ស្ថានភាពប្រចាំសប្តាហ៍លើកចុងក្រោយរបស់ទីភ្នាក់ងារស្តីពីជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាននិយាយថា ក្នុងចំណោមមនុស្ស ៥,៣៦៨ នាក់ដែលត្រូវបានគេដឹងថាជាអ្នកជំងឺនៅកូរ៉េខាងជើងក្នុងនោះមាន ៨ នាក់ជាជនបរទេស ។

យោងតាមទីភ្នាក់ងារនេះបានឲ្យដឹងថា មនុស្សសរុបចំនួន ១៦១ នាក់ត្រូវបានធ្វើចត្តាឡីស័កពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២២ ខែតុលា ខណៈដែលចំនួនអ្នកជំងឺដែលត្រូវបានចេញពីមន្ទីរពេទ្យមានចំនួន ៣២,០១១ នាក់គិតត្រឹមថ្ងៃទី ២២ ខែតុលា ។

ទីភ្នាក់ងារនេះបាននិយាយថា ជនជាតិកូរ៉េខាងជើង ៨៤៦ នាក់ត្រូវបានគេសង្ស័យថាមានផ្ទុកជំងឺកូវីដ ១៩ ក្នុងអំឡុងពេលនៃការឃ្លាំមើលយ៉ាងដិតដល់ ប៉ុន្តែបាននិយាយថា រាល់ការធ្វើតេស្តទាំងអស់គឺអវិជ្ជមាន ។

ប្រទេសកូរ៉េខាងជើងបានអះអាងថាមិនមានករណីឆ្លងជំងឺកូវីដ ១៩ នោះទេ ដោយសារតែភាពរហ័សរហួនជាមួយនឹងយុទ្ធនាការកម្ចាត់មេរោគដោយបិទព្រំដែនរបស់ខ្លួនកាលពីដើមឆ្នាំនេះ និងមានវិធានការរឹតបន្តឹងក៏ដូចជាការធ្វើចត្តាឡីស័កនៃពលរដ្ឋរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ YONHAP

ចុចអាន ៖ ក្រោយបាត់ខ្លួន១០ខែយ៉ាងអាថ៌កំបាំង គេជឿថា ភរិយារបស់លោក គីម ត្រូវបានប្រហារជីវិត

ចុចអាន ៖ លោក គីម ជុងអ៊ុន ចេញបញ្ជាមួយធ្វើឲ្យទីក្រុង ព្យុងយ៉ាង ស្ងាត់ដូចចោរលួចសេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម