ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនឹងផ្តើមពង្រាយបណ្តាញ 5G នៅតាមទីក្រុងធំៗក្នុងឆ្នាំ ២០២៦
ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមដាក់ពង្រាយបណ្តាញ 5G ទៅតាមស្ថានីយ៍ក្នុងទីក្រុងធំៗ ចាប់ពីឆ្នាំ ២០២៦ តទៅ ។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលលោក Maksut Shadayev ។

លោកបញ្ជាក់ថា ការដាក់ពង្រាយយ៉ាងសកម្មនៃបណ្តាញ 5G នៅស្ថានីយ៍មួយចំនួនក្នុងទីក្រុងធំៗរបស់រុស្ស៊ីនឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ខណៈការងារពាក់ព័ន្ធផ្សេងទៀតនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin លើកឡើងថា រដ្ឋាភិបាលនឹងបន្ថែមថវិកាប្រហែល ៣៨.៦១ លានដុល្លារ ដើម្បីបង្កើតស្ថានីយ៍មូលដ្ឋានដើម្បីជួយសម្រួលដល់ប្រតិបត្តិករក្នុងការផ្លាស់ប្តូរទៅជាបណ្តាញ 5G ។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ ២០២៣ ប្រតិបត្តិករទូរគមនាគមន៍រុស្ស៊ីបានចុះកិច្ចសន្យាបន្តជាមួយក្រុមហ៊ុនផលិតស្ថានីយ៍មូលដ្ឋានរបស់រុស្ស៊ីសម្រាប់បណ្តាញទំនាក់ទំនងដែលមានតម្លៃជាង ១.១ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ TASS

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត