Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ ៦ឆ្នាំទៀតទើបពិភពលោកអាចកម្ចាត់ជំងឺកូវីដ១៩បាន

បានផុស

នៅ

ចក្រភពអង់គ្លេសកំពុងបង្ហាញពីភាពវិជ្ជមាននៅក្នុងកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់ខ្លួន ខណៈមនុស្សជាង១៣លាននាក់បានចាក់វ៉ាក់សាំងរួចទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែវាជារឿងខុសគ្នាសម្រាប់ពិភពលោកទាំងមូលហើយអ្នកជំនាញម្នាក់បានធ្វើការទស្សន៍ទាយដ៏គួរឲ្យរន្ធត់ថា មនុស្សទាំងមូលក្នុងភពផែនដីនឹងមិនត្រូវបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ទេក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខ។

អ្នកជំនាញផ្នែកជំងឺឆ្លង វេជ្ជបណ្ឌិត Sanjaya Senanayake បាននិយាយថា ជំងឺរាតត្បាតនឹងក្លាយជារឿងធម្មតានាពេលអនាគត ដោយសារតែទង្វើមនុស្សកំពុងធ្វើឲ្យប៉ះពាល់ដល់ជម្រកធម្មជាតិកាន់តែខ្លាំងឡើងៗ។

ហើយស្របពេលកម្មវិធីចាក់វ៉ាក់សាំងកំពុងដំណើរការនៅក្នុងប្រទេសទើបតែ៧០នោះ វានឹងត្រូវពេលវេលាមុនពេលការការពារទូទាំងពិភពលោកក្លាយជាការពិត។

លោកបានប្រាប់ក្លឹបសារព័ត៌មានជាតិកាលពីថ្ងៃពុធថា “អត្រានៃការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ ត្រូវបានគេប៉ាន់ស្មានថា យើងនឹងមិនអាចទទួលបានការចាក់ថ្នាំបង្ការទូទាំងពិភពលោក៧៥ភាគរយក្នុងរយៈពេលប្រហែល៦ឆ្នាំទៀតទេ។ មិនមែនមួយឬពីរឆ្នាំទេ ប៉ុន្តែប្រាំមួយឆ្នាំ”។

លោកបានព្រមានថា នៅទូទាំងប្រទេសចំនួន៧០ដែលក្រីក្របំផុតនៅលើពិភពលោក មានតែប្រជាជន១០ភាគរយប៉ុណ្ណោះដែលនឹងត្រូវទទួលថ្នាំបង្ការនៅត្រឹមចុងឆ្នាំ២០២១។

វាមិនមែនគ្រាន់តែជាបញ្ហាសម្រាប់ប្រទេសទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់យើងទាំងអស់គ្នាផងដែរ ព្រោះលក្ខណៈនៃជំងឺរាតត្បាតមានន័យថា ស្ថានភាពនឹងមិនត្រូវបានដោះស្រាយបានឡើយដរាបណាជំងឺកូវីដ១៩ត្រូវបានកម្ចាត់ឬយ៉ាងហោចណាស់ត្រូវបានគ្រប់គ្រងនៅគ្រប់ផ្នែកនៃពិភពលោក។

លោកបន្តថា “ប្រសិនបើយើងបន្តការចាក់វ៉ាក់សាំងជាសកលខណៈផ្នែកផ្សេងទៀតនៃពិភពលោកដែលការឆ្លងមិនបានបន្តត្រួតពិនិត្យនោះ យើងនឹងឃើញមានវីរុសកាចសាហាវកាន់តែច្រើនឡើងៗដែលអាចជះឥទ្ធិពលបន្ថែមលើប្រសិទ្ធភាពវ៉ាក់សាំង”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតទទួលវ៉ាក់សាំង Sinopharm របស់ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម